ព័ត៌មានជាតិ

កាចម្លេះ! លេងវ៉ៃ ៗ ចឹងម្ម៉ង

កណ្តាល: កាលពីថ្ងៃទី១៨ ខែកុម្ភ:​ ឆ្នាំ២០២០ នៅវេលាម៉ោង៩និង៤នាទី នៅចំណុច ភូមិពាមរាំងលើ ឃុំ ពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។
ជនរងគ្រោះ ០១ នាក់ឈ្មោះ ត្រាន់ ភ័ស ភេទ ប្រុស អាយុ ២០ឆ្នាំជនជាតិ ខ្មែរមុខរបរ អ្នកបើកឡានដឹកដី មានទីលំនៅភូមិ ពាមរាំងក្រោមឃុំពាមរាំងស្រុកលើកដែក ខេត្តកណ្ដាល។
ចំណែកជនសង្ស័យ០១នាក់ឈ្មោះ ស្រេង វិបុល ភេទ ប្រុស អាយុ ៣៨ ឆ្នាំ នៅភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។

តាមប្រភពព័ត៌មាននៅយប់ថ្ងៃទី ១៨ ខែ កុម្ភ: ឆ្នាំ ២០២០ វេលាម៉ោង៩និង៣០ នាទី ឈ្មោះ ឡន ភារុន និង ឈ្មោះ ត្រាន់ ភ័ស បានចេញពីកន្លែងផឹកស៊ីនៅភូមិពាមរាំងក្រោម រួចបានឡានដឹកដីចេញដើម្បីមកទិញបារីជក់នៅព្រែកតាទួន ពេលបើកឡានតាមផ្លូវពីត្បូងទៅជើងមកដល់ចំនុចភូមិពាមរាំងលើ ក៏ មានឡាន១គ្រឿងទៀតបើកពីមុខហើយឈ្មោះរុន ដែលជាអ្នកបេីកបរបានបេីកវ៉ាឡានខាងមុខជិតផុតក៏បានបេីកអែបទៅខាងស្ដាំវិញតែមិនផុតបានប៉ះនឹងក្បាលឡាន
បណ្ដាលឲ្យបែកស្តុបនិងកាងឡាននោះ។ ពេលបេីកទៅមុខបានបន្តិចឡានធំដែលឈ្មោះ រុន បេីកវ៉ាហើយបានសុីផ្លេ ឲ្យឈប់ ហេីយ ឈ្មោះ រុន ដែលជាអ្នកបេីកបានឈប់អែបជាយផ្លូវខាងស្ដាំ។ ពេលអ្នកបើក ឡានធំ បានចុះមកទាញទ្វារ ឡាន ឈ្មោះ រុន ជាអ្នកបេីកបរស្គាល់អ្នក បើក ឡានធំច្បាស់គឺឈ្មោះបង បុល ដែលមានផ្ទះនៅភូមិពា មរាំងក្រោមឃុំពាមរាំង ពេលនោះឈ្មោះបុល បានទាញទ្វារឡានខាងឆ្វេងឲ្យរបេីក ហេីយបានចាប់ទាញឈ្មោះ ភ័ស ចុះមកក្រោមបោកទៅផ្ទប់នឹងថ្នល់ជាតិដោយឈ្មោះភ័ស មិនបានតបតនឹង ឈ្មោះបុលវិញទេឃេីញដូចនោះឈ្មោះរុន ក៏បេីកទ្វារឡានចុះ មកសូមទោសឈ្មោះ បុល ហេីយឈ្មោះបុលក៏បានឲ្យឈ្មោះរុនបេីកឡានត្រឡប់
មកវិញ ពេលនោះឈ្មោះរុនក៏បាន
បេីកឡានដឹកឈ្មោះ ភ័ស ទៅដេកយាមអាអុិចក្នុងបឹងខាងក្រោយភូមិ។
ដោយស្ថានភាពជនរងគ្រោះមានសភាពធ្ងន់ធ្ងរក្រុមគ្រួសារ ក៏បានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅ
ប្រទេសវៀតណាម ។ លុះមកដល់ថ្ងៃទី១៩ខែកុម្ភ:ឆ្នាំ២០២០វេលាម៉ោង៦និង៣០នាទីបងស្រីរបស់ជនរង
គ្រោះបានមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលពាមរាំងដាក់ពាក្យបណ្ដឹង បន្ទាប់មកប៉ុស្តិ៍បានរាយការណ៍ជូនផ្នែកជំនាញ នគរបាលយុត្តិធម៌ ផ្នែកយុត្តិធម៌ បានចុះសហការ ជាមួយកម្លាំងប៉ុស្តិ៍ធ្វេីការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យដែលមានឈ្មោះខាងលេីរួចបញ្ជូនទៅកាន់អធិការដ្ឋានដេីម្បីបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់