បច្ចេកវិទ្យា 3D ត្រូវបានគេយកចិត្តទុកដាក់ និងប្រើប្រាស់ជាច្រើនក្នុងពេលបច្ចុប្បន្ន ហើយសម្រាប់ស្មាតហ្វូនមួយចំនួនកំពុងតែចាប់ផ្ដើមប្រើប្រាស់ផងដែរ។
ថ្មីៗនេះ ក្រុមហ៊ុនចិន Takee បានបង្ហាញស្មាតហ្វូនថ្មីមួយដែលមានឈ្មោះថា Takee 1 ដែលបំពាក់បច្ចេកវិទ្យា Hologram ដែលបង្ហាញរូបភាពនៅលើអេក្រង់ជាលក្ខណផុស 3D ពិតៗតែម្ដង។ ច្ចេកវិទ្យានេះ ត្រូវបានគេស្រមើស្រមៃបង្កើត តាំងពីយូរណាស់មកហើយ ប៉ុន្តែវាទើបតែបានលេចចេញរូបរាងនៅឡើយទេ។ នៅពេលដែលសម្លឹងមើលផ្ទៃស្មាតហ្វូននេះ អ្នកនឹងមានអារម្មណ៍ថា អ្វីៗគឺកំពុងតែអណ្តែតនៅលើអាកាសដែរ ហើយអ្នកក៏អាចបញ្ជាដោយមិនចាំបាច់បញ្ជានៅលើអេក្រង់ផងដែរ។
ខាងក្រោមនេះជាវីដេអូដែលបង្ហាញពីអេក្រង់ផុសរបស់ Takee 1៖
ព័ត៌មានជាតិ
មតិយោបល់