ព័ត៌មានជាតិ

ក្រុមហ៊ុន Microsoft កាត់បន្ថយ​បុគ្គលិក​ជា​បណ្តោះអាសន្ន​ទូទាំង​ពិភពលោក​ចំនួន​១៨០០០​នាក់​

​អាមេរិក​៖ ក្រុមហ៊ុន​ម៉ា​យ​ក្រូសូ​ហ្វ​បានប្រកាសពី​ផែនការ​កាត់បន្ថយ​បុគ្គលិក​ជា​បណ្តោះអាសន្ន​ទូទាំង​ពិភពលោក​ចំនួន​១៨០០០​នាក់ ដែល​ជា​គម្រោង​កាត់បន្ថយ​បុគ្គលិក​ច្រើនជាងគេ​បំផុត​ក្នុង​រយៈពេល​៣៩​ឆ្នាំ​មកនេះ​។ នេះ​បើ​តាម​វេបសាយ​បរទេសកាល​ពី​ថ្ងៃ​សុក្រ​។ យោងតាម​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ​បាន​គ្រោង​កាត់បន្ថយ​បុគ្គលិក​ចំនួន​១២៥០០​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​សម្ព័ន្ធ​ណូគា ដែល​មាន​ចំនួន​ជិត​ពាក់កណ្តាល​នៃ​បុគ្គលិក ក្រុមហ៊ុន​ម៉ា​យ​ក្រូសូ​ហ្វ ២៨០០០​នាក់​។ តាម​សារ​អេឡិចត្រូនិក របស់​ប្រធាន​នាយក​ប្រតិបត្តិ សា​ទី​យ៉ា ណា​ដេ​ឡា (chief executive Satya Nadella) បានឲ្យដឹងថា គម្រោង​កាត់បន្ថយ​បុគ្គលិក​នេះ​ដើម្បី​ពន្លឿ​ន​ការប្រកួតប្រជែង បង្កើន​ភាព​រហ័ស​លើ​ប្រព័ន្ធ​ទូរស័ព្ទ ណូគា និង​ធ្វើ​តាម​យុទ្ធសាស្ត្រ​របស់​អតីត​ប្រធាន​ប្រតិបត្តិ ស្ទីវ បាល់​មែរ (Steve Ballmer )​។​

​លោក​បាន​បន្តថា គម្រោងការ​នេះ​ដើម្បី​ឈាន​ទៅ រក​ភាព​ជោគជ័យ​។ សម្រាប់​គម្រោង​ចំនាយ​លើ​ការកាត់បន្ថយ​បុគ្គលិក​ជិត​២​ម៉ឺន​នាក់​នេះ រួមមាន ប្រហែល 1,350 Seattle-area នៅ​ក្រុមហ៊ុន Microsoft Redmond,​នា​ក្រុង Washington, កាលពី​ថ្ងៃ​ព្រហស្បតិ៍ ចំនួន 1,800 នាក់​នៅ​ប្រទេស​ហុង​ហ្គារី និង​ជិត 370 នាក់​នៅ​រដ្ឋ San Diego​។ ចំណែក​ឯ​ក្រុមហ៊ុន​ណូគា​ក៏​កាត់បន្ថយ​ចំនួន 1,100 ការងារ​នៅ​ហ្វាំង​ឡ​ង់​( Finland)​ផងដែរ​។​

​ក្រុមហ៊ុន​ត្រូវ​ចំណាយ​រវាង​ជាង​មួយ​ពាន់​លាន​ដុល្លារ ($1.1bn to $1.6bn) សម្រាប់​ចំណាយ​លើ​គម្រោង​ទាំង​បួន​ខាងលើនេះ ដែល​អាច​ឲ្យ​ក្រុមហ៊ុន​អាច​សន្សំសំចៃ​ថវិកា បាន​វិញ​ចំនួន​៦០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ឬ​ក្នុង​រង្វង់​១៨​ខែ​។ នេះ​ជា​គម្រោង​កាត់បន្ថយ​ធំ​និង​ច្រើន​ជាង​គេ​បំផុត ខណៈ​ការកាត់បន្ថយ​បុគ្គលិក​ចំនួន 5,800 នៃ​កន្លែង​ការងារ​នា​ឆ្នាំ 2009 ៕​
Microsoft

មតិយោបល់