ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Iron Man ជាតា​រាហូ​លី​ហ្វូ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​ឆ្នាំ ២០១៤

​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ទស្សនាវដ្ដី​ដ៏​ល្បី​របស់​អាមេរិក Forbes បានបង្ហាញ​តារាង​តារា​សម្ដែង​ហូ​លី​ហ្វូ​ទាំង ១០​រូប​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​ប្រចាំឆ្នាំ ២០១៤​។​
​យោង​តាម​ទស្សនាវដ្ដី​ខាងលើ​បានឲ្យដឹងថា តារា​សម្ដែង​លោក Robert Downey, Jr. ដែល​ត្រូវបាន​មនុស្ស​ភាគច្រើន​ស្គាល់​រូបលោក​តាមរយៈ​រឿង Iron Man បាន​ក្លាយ​ជា​តារា​ហូ​លី​ហ្វូ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​ប្រចាំឆ្នាំ ២០១៤​។​

​តាម​ការប៉ាន់ប្រមាណរ​បស់ Forbes បានឲ្យដឹងថា លោក Robert Downey, Jr. បាន​តម្លៃ​ខ្លួន​រហូតដល់​ទៅ ៧៥​លាន​ដុល្លារ​អាមេរិក​។ តម្លៃ​ខ្លួន​នេះ​ត្រូវបាន​គេ​ធ្វើការ​ប៉ាន់​វាយតម្លៃ​ចាប់ពី​ខែ​មិថុនា ឆ្នាំ ២០១៣ ដល់​ខែ​មិថុនា ឆ្នាំ ២០១៤ ហើយ​តម្លៃ​ខ្លួន​នេះ​គិត​រាប់​បញ្ចូល​នូវ​ចំណូល​ផ្សេងៗ​ទាំងអស់ ប៉ុន្តែ​មិន​បាន​ដក​ពន្ធ​នោះ​ទេ​៕​
Robert Downey, Jr

មតិយោបល់