ព័ត៌មានជាតិ

EU ដាក់ទណ្ឌកម្ម​ថ្មី​មួយ​ចំពោះ​ប្រទេស​អ៊ុ​យក្រែន​

​យោងតាម សារព័ត៌មាន​ស៊ីន​ហួរ​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី ២៣ ខែ កក្កដា នេះ​បានឲ្យដឹងថា ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុប (EU) លោកស្រី ហ្គា​ផឺរីន អា​ហ្វ ស្តុន (Catherine Ashton) បាន​និយាយ​កាលពី​ថ្ងៃ អង្គារ​ថា EU នឹង​បង្កើត​កញ្ចប់​នៃ​ការដាក់ទណ្ឌកម្ម​មួយ​បន្ថែម​ទៀត ចំពោះ​ស្ថានការណ៍​នៅ​ប្រទេស​អ៊ុយ​ក្រែន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ។​

​លោកស្រី អា​ហ្វ​ស្តុន បាន​ប្រាប់​ក្រុមប្រឹក្សា​ការបរទេស​របស់​ប្លុក​នៅ​ទីក្រុង​ព្រុយ​សែ​ល​ថា កញ្ចប់​ថ្មី​នេះ នឹង​បញ្ចូល​ក្នុង​បញ្ជី​អង្គភាព និង​បុគ្គល​នៃ​ការ ដាក់ទណ្ឌកម្ម​ទាំងស្រុង ។​

EU បាន​អំពាវនាវ​ដល់​ផ្នែក​ប្រតិបត្តិ​របស់​ខ្លួន ដើម្បី​រៀបចំ​ការងារ​នេះ ផ្តោត​ទៅ​លើ​លទ្ធភាព​សំខាន់ៗ ដែល​បាន​កំណត់​កន្លង​មក ហើយ​និង​ណែនាំ ដល់​ការធ្វើ​សំណើ​នានា​ឱ្យ​ទទួល យក​នូវ​សកម្មភាព​នេះ ដែល​រួម​មាន​ដំណើរការ​ទីផ្សារ​ការការពារ​ទំនិញ​សម្រាប់​ប្រើប្រាស់​របស់ ប្រទេស​ទាំង​ពីរ និង បច្ចេកវិទ្យា​គ្រប់​ប្រភេទ ដោយ​រួមទាំង​ផ្នែក​ថាមពល​ផងដែរ ។​

​លោកស្រី អា​ហ្វ​ស្តុន បាន​និយាយថា លទ្ធផល​នៃ​ការងារ​នេះ​នឹង​ត្រូវបាន​គេ​ដាក់​ឱ្យ​អនុ​- វត្ត​ន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ខែកក្កដា ខាងមុខនេះ ៕​
Catherine-Ashton-Needs-to-Resign2

មតិយោបល់