ព័ត៌មានជាតិ

រង​របួសធ្ងន់​និង​ស្រាល​បីនាក់ ខណៈ​ម៉ូតូ​សាក​កំលាំង​ជាមួយ​និង​រ៉ឺម៉ក​ម៉ូតូ​កង់​បី

​ភ្នំពេញ​៖ មនុស្ស​៣​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល បាន​ជួប​ជាមួយ​គ្រោះថ្នាក់​ចរាច​រណ៏ រវាង ម៉ូតូ​និង រ៉ឺម៉ក ម៉ូតូ​កង់​បី​បុក គ្នា​នៅ​ចំណុច ផ្លូវ បែក​ជា​បួន ដោយ​ពួកគេ​ជិះ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ដូចគ្នា កាល​វេលា​ម៉ោង ១១​និង​៣០​នាទី​យប់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ ៣១០ កែង​ផ្លូវ លេខ ១៧៣ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ ចំការមន ។

​ប្រភព​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រ៉ឺម៉ក ម៉ូតូ​កង់​បី មួយ គ្រឿង ពណ៌​ទឹកប៊ិច មិន​មាន​ស្លាក់​លេខ បើកបរ​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ជា មួយ​បុរស​បីនាក់ ទៀត បានធ្វើ ដំណើរ​តាម​បណ្តា​យ​ផ្លូវ​លេខ ១៧៣ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ ជើង ខណៈ ដែល មកដល់ ចំណុច​ផ្លូវ លេខ ១៧៣ ក៏​ស្រាប់តែ​មាន​ម៉ាកវីវ៉ា ស្ស៊ូ​ហ្គុន មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1AQ-4308 ធ្វើដំណើរ​យ៉ាង​លឿន​តាមផ្លូវ​៣១០ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​មកដល់​ចំណុចកើតហេតុ​ក៏​បាន​បុក​គ្នា​ជាមួយ រ៉ឺម៉ក ម៉ូតូ​កង់​បី យ៉ាង​ពេញទំហឹង​បណ្តាលឱ្យ​ក្រឡាប់ រ៉ឺម៉ក ម៉ូតូ​កង់​បី ហើយ​កៀប​ជាប់​មនុស្ស​ម្នាក់​នៅ​ក្រោម រ៉ឺម៉ក ម៉ូតូ​កង់​បី​ត្រូវ​បាន​អ្នក​ដែល​រង​របួសស្រាល ជួយ​ទាញ់ ចេញ​ហើយ ក៏​បាន​ត្រូវ រថយន្ត​សាមុយ​ដឹង​យក​ទៅ​មន្ទីរពេទ្យ​ព្យាបាល​ភ្លាមៗ ហើយ​ចំណែក​ម្ចាស់​វីវ៉ា ស្ស៊ូ​ហ្គុន ក៏​រងរបួស​ត្រូវ​ដៃ​ដែល​តែ​គាត់​មិន​ព្រម​ទៅ​មន្ទីរពេទ្យ​ដោយ​រូប​ថា​នៅ​រងចាំ​សមត្ថកិច្ច​ដោះស្រាយ​សិន​។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​យក រ៉ឺម៉ក ម៉ូតូ​កង់​បី​និង​ម៉ូតូ ខាងលើ​យក​ទៅ​ទុក​នៅ​ការិយាល័យ ចរាចរ​នៃ​អធិការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ ដោះស្រាយ​តាម​ផ្លូវច្បាប់​៕

2014-07-24_094633

មតិយោបល់