ព័ត៌មានជាតិ

ក្មេងអាយុ១៣ឆ្នាំម្នាក់ ទៅបាចត្រីរអិលជើងធ្លាក់ចូលទឹកស្រះលង់ស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំ: ក្មេងប្រុស អាយុ១៣ឆ្នាំម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ខណ:ដែលទៅបាចត្រីរអិលជើងធ្លាក់ចូលទឹកស្រះ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិស្រយ៉ូវជើង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ហឿន ហេង ភេទប្រុស អាយុ១៣ឆ្នាំ បានលង់ទឹកស្លាប់ខណ:ដែលទៅបាចត្រីរអិលជើងធ្លាក់ចូលក្នុងទឹកស្រះបណ្តាលឲ្យលង់ស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងធ្វើកោសល្យវិច័យប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់