Post News Media ព័ត៌មានជាតិ រថយន្តដឹកប្រេ...

រថយន្តដឹកប្រេងតេលា បើកបុកម៉ូតូបត់ឆ្លងផ្លូវ បណ្ដាលឲ្យរបួសធ្ងន់ ២នាក់

ពោធិ៍សាត់: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តដឹកប្រេងតេលា បើកបុកម៉ូតូបត់ឆ្លងថ្នល់ បណ្តាលឲ្យរងការខូចខាតម៉ូតូ ១គ្រឿង និងរបួសធ្ងន់ ២នាក់ កាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៨
លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត១៣៩-១៤០ ស្ថិតនៅភូមិថ្កោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

រថយន្តបង្កម៉ាក CHENGL ONG ពាក់ស្លាកលេខភ្នំពេញ3D- 9572 ពណ៌ស ខៀវ ដឹកប្រេងតេលា បានធ្វើចរាចរណ៏ពីលិចទៅកើត ចំណែកអ្នកបើកមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) បានបុកម៉ូតូ ម៉ាកHONDA ពាក់ស្លាកលេខពោធិ៍សាត់ 1A 5968 ពណ៌ខ្មៅ ធ្វើចរាចរណ៍ស្របទិសគ្នា អ្នកបើកបរឈ្មោះ សឹង សាក់ អាយុ៣៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិថ្កោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់ (រងរបួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ ថាន់ ដៀក អាយុ ៣៧ឆ្នាំ ភេទស្រី ជនជាតិខ្មែរ រស់នៅភូមិ ឃុំដូចខាងលើ (រងរបួសធ្ងន់)។

ក្រោយកើតហេតុ វត្តុតាងរថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុក នៅអធិការដ្ផាននគរបាលស្រុកក្រគរ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕

Loading...