ព័ត៌មានជាតិ

ជិះ​ម៉ូតូ​មិន​គោរព​ភ្លើងស្តុប​ជ្រុល​បុក​ម៉ូតូ ១​គ្រឿង​ទៀត​បណ្តាលឲ្យ​រងរបួស​ធ្ងន់​និង​ស្រា​ល់ពីរ​នាក់

ភ្នំពេញ​៖ យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​ដែល​មិន​បាន​គោរព​ភ្លើងស្តុប ក៏​ជ្រុល ទៅ​បុក​ម៉ូតូ​គ្រឿង​ទៀត​ចំ​ពាក់កណ្តាល​ម៉ូតូ បណ្តាល​ឲ្យ​ម្ចាស់​ទាំង​ពីរ​រងរបួ​ស​ធ្ងន់​និង​ស្រាល​ពីរ​នាក់ កាលពី​ម៉ោង ៨​និង​២០ នាទី​យប់ ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៤​នៅ​ចំណុច​ស្តុបស​ន្ធ​រម៉ុក តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម កែង​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង សង្កាត់ ទឹកល្អក់​១ ខណ្ឌ​ទួលគោក ។​

​ប្រភព​ពត៌មាន​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ មួយគ្រឿង ម៉ាក​ហុងដា វេវ ពណ៌ ក្រហម ពាក់​ស្លាក​លេខ កណ្តាល 1A-9403 បាន​ជិះ​ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវ កម្ពុជា​ក្រោម ក្នុង​ទិសដៅ​ពី លិច​ទៅ​កើត ដោយ​ជិះ​ក្នុង​ល្បឿន​លឿន ហើយ​មិន​បាន គោរព​ភ្លើងស្តុប ទោះ​ជា​ភ្លើង​ក្រហម​ហើយ​គេ​នៅតែ​ជិះ​ទៅ​ទៀត ក៏​បណ្តាល​ឲ្យ​ជ្រុល​ទៅ​បុក​ម៉ូតូ មួយ គ្រឿង​ទៀត​ម៉ាក ម៉ាក​ហុងដា វេវ អេស ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1T-9897 ជិះ​ដោយ បុរស ម្នាក់​បាន​ធ្វើ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង ពេញទំហឹង​ធ្វើឲ្យ​ម្ចាស​ម៉ូតូ ម៉ាក​ហុងដា វេវ អេស រងរបួស​ធ្ងន់​ត្រូវ​ដឹក​តាម​រថយន្ត​របស់​បង​ប្អូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​ម្ចាស់​ម៉ូតូ ម៉ាក​ហុងដា វេវ គ្រាន់តែ​រងរបួស​ស្រាល ហើយ​ចំណែក​ម៉ូតូ ទាំង​ពីរ​គ្រឿង​វិញ គ្រាន់ តែ​ខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ​។

បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាច​រណ៌​ចុះ​វាស់វែង​និង​អូស​យក​ម៉ូតូ​ទាំង​ពី​គ្រឿង​ខាងលើ ទៅ​រក្សាទុក​នៅ​ខណ្ឌ​ទួលគោក រងចាំ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​៕
2014-07-25_104049

មតិយោបល់