ប៉ូលិសចិនបានបើកយុទ្ធនាការបោស សម្អាតការប្រើប្រាស់អាវុធជាតិផ្ទុះ ខណៈដែលបុណ្យចូលឆ្នាំចិនជិតមកដល់ និងមហាសន្និបាតសមាជិកបក្សកុម្មុយ នីស្ដចិននៅទូទាំងប្រទេសដែលត្រូវធ្វើ ឡើងនៅពេលដ៏ខ្លីខាងមុខ ។
សារព័ត៌មានស៊ីនហួបានផ្សព្វផ្សាយ ថា យុទ្ធនាការបោសសម្អាតអាវុធជាតិ ផ្ទុះចាប់ផ្ដើមអនុវត្ដនៅថ្ងៃទី១៩ ខែមករា រហូតដល់បំណាច់ខែមីនាខាងមុខដើម្បី ទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពបំផុត នូវអំពើហិង្សាណាមួយដែលកើតឡើង ជាយថាហេតុពាក់ព័ន្ធអាវុធជាតិផ្ទុះ ។
ប៉ូលិសចិនក៏បានត្រួតពិនិត្យទៅលើ ទីតាំងផលិតកាំជ្រួចផ្កាភ្លើងយ៉ាងតឹង តែងបំផុត ។ នៅក្នុងប្រទេសចិន បុគ្គល ដែលមានកាំភ្លើងប្រើប្រាស់ផ្ទាល់ខ្លួនជា អំពើខុសច្បាប់ ។ ក្រសួងមហាផ្ទៃចិន បានបញ្ជាក់ថា បទល្មើសពាក់ព័ន្ធនឹង អាវុធជាតិផ្ទុះថយចុះសល់តែ៣,៦ភាគ រយប៉ុណ្ណោះក្នុងឆ្នាំ២០១៤ ។ ប៉ុន្ដែរដ្ឋលេខាធិការក្រសួងសន្ដិសុខ ចិនបានបញ្ជាក់ថា សកម្មភាពទិញដូរ អាវុធជាតិផ្ទុះនៅតាមប្រព័ន្ធអ៊ីនធើ ណេតបានរីករាលដាលជាក្ដីកង្វល់យ៉ាង ខ្លាំងដល់សន្ដិសុខជាតិ ។ ក្រុមសន្ដិសុខ មានតួនាទីត្រូវតែទប់ស្កាត់រាល់សកម្ម ភាពជួញដូរប្រកបដោយប្រសិទ្ធភាព បំផុត ចៀសវាងរឿងរ៉ាវអាក្រក់កើត ឡើង ៕
ព័ត៌មានជាតិ
មតិយោបល់