ព័ត៌មានជាតិ

រថយន្ត​កាមរី​បា​ឡែន​បើក​បុក​រថយន្ត​និង​ម៉ូតូ​កំពុង​ចត់​មុខ​ផ្ទះ​ហើយ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​

​ភ្នំពេញ ៖ រថយន្ត​កាមរី​បា​ឡែន​បើក​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​រថយន្ត​មួយគ្រឿង​ទៀត​ចត់​មុខ ផ្ទះ​អូស​ទៅ បុក​និង​ម៉ូតូ ហើយ​រថយន្ត​នៅ​មិនទាន់​អស់​ល្បឿន​ក៏​ទៅ​បុក​បង្គោល​ភ្លើង​មួយ ដើម​គាប់​ជាប់ ទៅមុខ លែងរួច ហើយ​ក្នុង​ហេតុការណ៍​នេះ​ដែល​ក៏​បណ្តាលឱ្យ​បុរស​ម្នាក់​រង​របួសស្រាល​ផងដែរ កាលពី​វេលា​ម៉ោង​១០​និង​៥៥​នាទី​យប់​ថ្ងៃទី ២៤ កក្កដា​២០១៤ នៅ​ចំណុច​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌ​ទួលគោក​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​ក​គេ​ឃើញ​រថយន្ត​កាមរី​បា​ឡែន​ពណ៌ ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-8001​បើកបរ​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ជាមួយ បុរស​ម្នាក់​ទៀត បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ១៣៨ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុចកើតហេតុ​ក៏​បាន​ទៅ​បុក​និង​ចំហៀង រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក វិតូស ពណ៌ ក្រហម ពាក់​ស្លាក 2T-1905 ដែល​កំពុង​ចត់​នៅមុខ​ផ្ទះ ធ្វើឲ្យ​រថយន្ត វិតូស រុញ​ទៅបុក​និង​ម៉ូតូ សង់​កូរេ មួយគ្រឿង​ទៀត ពាក់​ស្លាក​លេខ គ​ព​-៣៣៣១ ពេលដែល​បុរស​ម្នាក់​កំពុង​អូស​ម៉ូតូ​ចូល​ក្នុងផ្ទះ​របស់​គាត់ ក៏​បណ្តាល​ឲ្យ បាន​ប៉ះ របួស​ដៃស្តាំ​ស្រាល ហើយ​រថយន្ត​បង្កហេតុ​នេះ​មិន​ទាន់​អស់​ល្បឿន​ក៏​បានវេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​មួយ​ដើម​ទៀត​បណ្តាលឱ្យ​រថយន្ត​គាប់​ជាប់​ទៅ​មិន​មុខ លែងរួច​ហើយ​ក៏​ម្ចាស់ រថយន្ត បង្កហេតុ នេះ​បាន​បើកទ្វារ​រថយន្ត​ចេញ​គេចខ្លួន​បាន​ម្នាក់​និង​ម្នាក់​ទៀត​ត្រូវ ប្រជា​ពល រ​ដ្ធ​ឃាត់ ខ្លួន ប្រគល់ឲ្យ​សមត្ថកិច្ច​ជា​អ្នកដោះស្រាយ ។

​ហើយ​បើ​តាម​ការនិយាយ​រៀបរាប់​របស់​បុរស​ដែល​ដែល​ត្រូវ​ប្រជា​ពលរដ្ធ​ឃាត់ខ្លួន​ខាងលើ​នេះ​បាន ប្រាប់​សមត្ថកិច្ច​ថា គេ​មិនមែន​ជា​អ្នកបើកបរ​ហើយក៏​មិនមែន​ជា​ម្ចាស់​រថយន្ត​នេះ​ដែល​គេ គ្រាន់តែ ជាជាង​ធ្វើ​ម៉ាស៊ីនត្រជាក់​ហើយ​គេ​ហៅ​មក​ជួសជុល​ឲ្យគេ​ប៉ុណ្ណោះ ទើប​បាន​មកជួប គ្រោះ ថ្នាក់​នេះ​តែ ម្តង​ទៅ​។

​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាច​រណ៌​ចុះ​វាស់វែង រថយន្ត​ដែល​គ្រោះ ថ្នាក់​ចរាច​រណ៏ ខាង លើ​នេះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​អធិការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ ការដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕
2014-07-25_103722

មតិយោបល់