ព័ត៌មានជាតិ

ពលករ ពល​ការិនី​នៅ​កូរ៉េ នឹង​មិន​អស់​កម្រៃ​សេវា​សម្រាប់​ការបញ្ជាក់​លិខិត​នានា​

​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​និយាយថា ពលករ ពល​ការិនី និង​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​រស់នៅ​សាធារណរដ្ឋ​កូរ៉េ ទាំងអស់​នឹង​មិន​ត្រូវ​យក​កម្រៃ​សេវា ទៅលើ​ការបញ្ជាក់​លើ​លិខិត​នានា​នោះ ឡើយ​។​

​យោងតាម​សេចក្ដីជូនដំណឹង ដែល​ចុះហត្ថលេខា​ដោយ​ឯកឧត្ដម ស៊ុត ឌី ណា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ កាល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ ២០១៤ បានឲ្យដឹងថា យោង​សេចក្ដីសម្រេច​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​ការ បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លិខិត​លេខ​១៨៥៨ ក​បទ​.​ស​អ​/​ច្ប​ក​៦ ចុះ​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០១៤ ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សា​ធា រណ​រដ្ឋ​កូរ៉េ នឹង​ធ្វើ​ការបញ្ជាក់​លិខិតបទដ្ឋាន​នានា ដូច​ជា​លិខិត​អាត្រានុកូលដ្ឋាន ជាដើម ពន្យា​សុពលភាព​លិខិតឆ្លងដែន មិន​តម្រូវឲ្យ​ពលករ ពលការ​នី និង​ប្រជា ពលរដ្ឋ​កម្ពុជា ដែល​កំពុង​រស់នៅ​ក្នុង​សាធារណរដ្ឋ​កូរ៉េ ធ្វើ​ការបង់ប្រាក់​លើ​ថ្លៃ សេវាកម្ម​ឡើយ​។​

​ជាថ្មី​ម្ដងទៀត ខ្ញុំ​សូម​ឲ្យ​ពលករ ពល​ការិនី និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ដែល​កំពុង​រស់នៅ​សាធារណរដ្ឋ​កូរ៉េ មេត្តា​ចូលរួម​សហការ​ជាមួយ​ស្ថានទូត នៃ ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​បំបាត់​អំពើ​មិន​ប្រក្រតី ផ្សេងៗ ដែល​អាច​នាំឲ្យ​មាន​ការប៉ះពាល់​ដល់​ផលប្រ​យោ​ជន៍ និង​កិត្យានុភាព របស់​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​
img_201407010245085796

មតិយោបល់