សេអ៊ូល ៖ យោងតាមសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីល ប្រភេទខ្លី ចូលទៅកាន់សមុទ្រ ដោយនេះជាការបាញ់លើកទី ១៥ ហើយ នៅថ្ងៃសៅរ៍ទី ២៦ នេះ ។
តាមប្រភពបានខាងលើបានឲ្យដឹងបន្តថា កូរ៉េខាងជើង បានបាញ់មីស៊ីលប្រភេទខ្លី មួយទៅកាន់សមុទ្រខាងកើត វេលាម៉ោង ៩ និង ៤០ នាទី យប់ ។
មីស៊ីល Scud ដែលបានបាញ់នោះ គឺអាចបាញ់បាន ចម្ងាយ ៥០០ គីឡូ ដោយដំណើរការបាញ់ផ្ទាល់ពី ភាគឥសាន ពី តំបន់ Jangsan Cape ឆ្នេរសមុទ្រភាគខាងលិច របស់ប្រទេសកូរ៉េខាងជើង។
មុនការបាញ់នេះដែរ ទីក្រុងព្យុងយ៉ាងបានប្រកាសមិនឲ្យមានការហោះហើរ នៅតំបន់ដែលខ្លួនដំណើរ និង ទូកឆ្លងកាត់ឡើយ ៕
មតិយោបល់