ព័ត៌មានជាតិ

ចោរលួច​ម៉ូតូ​ប្រជាពលរដ្ឋ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​សន្ទុក​ចាប់វាយ​ខ្នោះ​កសាង​សំនុំរឿង​ដើម្បី​បញ្ជូន​មកកាន់​ស្នងការ​នគរបាល​ខេត្ត​

«​ជុង​វា​មិន​ដែល​ភ្លេច​កុក​នោះទ‍េ​»​សារធាតុ​ចោរ​គឺ​នៅតែ​ចោរ​មិន​ព្រម​កែរ​ខ្លួន យ៉ាងណាម៉ិញ​ដូចជា​​ករណី​យុវជន​ឈ្មោះ ឈឿន ឆែម ភេទ​ប្រុស​អាយុ​២៦ រស់នៅ​ភូមិ​ស្លា​កែ​ត ឃុំ​ក្រវ៉ា ស្រុក​បារាយណ៏​ធ្លាប់​​ជាប់ពន្ធនាគារ​ជា​ច្រើនលើក​ច្រើនសារ​នៅតែ​មិន​រាងចាល ទីបំផុត​ត្រូវ​វិលត្រឡប់​មក​ដេក​គុក​វិញ​ដដែល​! ។

​លោក​វរៈ​សេ​នីយ៏ឯក កែ ខាន់​ណា​រ៉ា​ស្នងកា​រង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​បានឲ្យដឹងថា​!​ជនសង្ស័យ ​ឈ្មោះ ឈឿន ឆែម រស់នៅ​ភូមិ​ស្លា​កែ​ត ឃុំ​ក្រវ៉ា ស្រុក​បារាយណ៏ ធ្លាប់​ជាប់គុក​ចំនួន​៣​ដង​មក​ហើយ ពី​​ករណី​លួច​គោ​ក្របី​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​ចេញពី​គុក​មកវិញ​មិន​ដែល​បាន​យូរ​ខែ​នោះ​ទេ​ក៏​ដើរ​ធ្វើ​សកម្មភាព​ប្រកប​មុខរបរ​លួច​គេ​បន្តរ​ទៀត​!​ជាក់ស្តែង​កាលពី​វេលា​ម៉ោង​២.១៥​នាទី រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៤ សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សន្ទុក បាន​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឈឿន ឆែម នេះ​រួម​ជាមួយ​វត្ថុតាង​មាន​ដែក​អក្សរ​តេ​សម្រាប់​ធ្វើ​សកម្មភាព​កាច់​សោរ​ម៉ូតូ​ចំនួន​២​និង​ម៉ូតូ​​ម៉ាកវេវអា​ល់​ហ្វា​ពណ៌​ទឹកប៊ិច​គ្មាន​ផ្លាកលេខ​១​គ្រឿង​ដែល​ជនសង្ស័យ​លួច​ពី ចំនុច ភូមិ​ត្បូង​ក្រពើ ឃុំ​ក​​កោះ ស្រុក​សន្ទុក ហើយ​សមត្ថកិច្ច​តាម​ប្រ​ម៉ាញ់​ចាប់ខ្លួនបាន​នៅ​ចំនុច​ភូមិ​បឹងល្វា​ក្រោម ឃុំ​បឹងល្វា ស្រុក​​សន្ទុក ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ សោម សុផារ៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​លេខ​២ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​!​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន ធ្វើ​សកម្មភាព​លួច​កាច់​សោរ​ម៉ូតូ​របស់​ម្ចាស់​ឈ្មោះ សោម សុធា​រ៉ា ពិតប្រាកដ​មែន​!​បន្ទាប់​ពី​កសាង​សំនុំ​​រឿង​ចប់​សព្វគ្រប់ និង​ត្រួតពិនិត្យ​ឯកសារ​ច្បាស់លាស់​សមត្ថកិច្ច​ក៏​ប្រគល់​ម៉ូតូ​ជូន​ដល់​ម្ចាស់​វិញ ចំណែក​​ជនសង្ស័យ​បញ្ជូន​មកកាន់​ស្នងការ​នៃ​ស្ន​ក​ការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ដើម្បី​បញ្ជូន​បន្តរ​ទៅកាន់ សា​​លា​ដំបូង​ខេត្ត ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​!
​ប្រជាពលរដ្ឋ​សំនូមពរ​ដល់​ប្រព័ន្ធ​តុលាកា​ធ្វើយ៉ាងណា​ចាត់វិធានការ​ឲ្យបាន​តឹងរឹង​បំផុត​ចំពោះ​ជនល្មើស ដើម្បី​ឲ្យ​ពួកគេ​រាងចាល នៅពេល​ដែល​ចេញពី​ពន្ធនាគារ​មក​វិញ​នោះ កែប្រែ​ខ្លួន​ធ្វើ​ជា​មនុស្ស​ល្អ ជា​បុគ្គល​ម្នាក់​ដែល​មាន​ប្រយោជន៏​ដល់​សង្គមជាតិ​!​បើ​មិន​ដូច្នោះ​ទេ​នោះ​ធ្វើឲ្យ​សមត្ថកិច្ច​ឈឺក្បាល​វិលមុខ ណាស់​បើ​ម្នាក់ៗ​ចាប់​ដាក់គុក​ចំនួន​ពីរ​បី​ដង​ម្នាក់ៗ​ហើយ​នៅតែ​មិន​រា​ចាល​ដូចជា​ករណី​ខាងលើ​នេះ​ជាដើម​៕
Thief

​ ​ ​ ​ ​ ​ ​ ​ ​

មតិយោបល់