ភ្នំពេញ៖ស្ត្រីជនជាតិបរទេស 2 នាក់និងបុរសជនជាតិខ្មែរម្នាក់បានដើរឆ្លងផ្លូវព្រះសីហនុក៏ត្រូវម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់ក្នុងល្បឿនលឿនបុកចំបណ្ដាលអោយស្ត្រីជនជនជាតិបរទេសម្នាក់រងរបួសបាក់ជើងម្ខាង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 8 និ 10 នាទីយប់ថ្ងៃទី 31 ខែកក្កដាឆ្នាំ 2014 ត្រង់ចំណុចមុខក្រុមហ៊ុនទូរស័ព្ទចល័ត Cellcard តាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងកេងកង 1 ខណ្ឌចំការមន។
ចំពោះអត្តសញ្ញាណជនបរទេសដែលរងគ្រោះនោះយើងនៅមិនទាន់ស្គាល់នៅឡើយទេ..។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ ស្ត្រីជនជាតិបរទេស2នាក់និងបុរសជនជាតិខ្មែរម្នាក់បានដើរឆ្លងផ្លូវព្រះសីហនុ ពីត្បូងទៅជើង ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ 125 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1W-3090 ជិះដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីលិចទៅកើត បានបុកចំស្ត្រីជនបរទេស 2 នាក់បណ្ដាលអោយស្ត្រីជនជាតិបរទេសម្នាក់រងរបួសធ្ងន់បាក់ជើងខាងឆ្វេងម្ខាង និងម្នាក់ទៀតរងរបួសស្រាល។ បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយមន្ទីរពេទ្យឯកជនដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះភ្លាមៗ ចំណែកបុរសដែលជិះម៉ូតូបុកស្ត្រីជនជាតិបរទេសក៏ត្រូវប្រជាពលរដ្ឋឃាត់ប្រគល់អោយសមត្ថកិច្ចដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់