ភ្នំពេញ៖ ម៉ូតូម៉ាក RX មួយគ្រឿងជិះយ៉ាងលឿនទៅបុកចំពីក្រោយម៉ូតូហុងដាឌ្រីមសេ១២៥រួចម៉ូតូហុងដាឌ្រីមក៏រ៉េចង្កូតទៅបុករថយន្ដម៉ាកហ៊ាយឡែនឌ័រមួយគ្រឿងទៀត តែសំណាង់មិនមានអ្នកណារងរបួសឡើយហេតុការណ៌នោះកើតឡើងកាលពីវេលាម៉ោង៧និង០០នាទីយប់ ថ្ងៃទី៣១ ខែកក្ដដាឆ្នាំ២០១៤ ត្រង់ចំណុចលើស្ពានជ្រោយចង្វា ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញ ជិះម៉ូតូឌុបធំ RX មួយគ្រឿង ពណ៌ក្រហម មិនចាំស្លាកលេខបើកបរដោយបុរសម្នាក់និងនារីរួមដំណើរជាម្នាក់ធ្វើដំណើរតាមបណ្ដោយស្ពានជ្រោយចង្វារពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈដែលមកដល់ចំណុចកើតហេតុផ្លូវក៏ជ្រុលទៅបុកពីក្រោយម៉ូតូហុងដាឌ្រីមមួយគ្រឿង ពណ៌ខ្មៅ ពណ៌ស្លាកលេខ ភ្នំពេញ 1BT-6038 ធ្វើដំណើរតាមបណ្ដោលស្ពានជ្រោយចង្វារទិសដៅពិកើតទៅលិច បើកបរដោយបុរសពីនាក់ជាពូរនិងឃ្មួយរួចម៉ូតូហុងដាឌ្រីមក៏កញ្ច្រោលរ៉េចង្កូតទៅបុកក្រោយរថយន្ដម៉ាកហ៊ាយឡែនឌ័រមួយគ្រឿងទៀត ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2S-2801 បើកបរដោយបុរស២នាក់ ក្នុងទិសដៅពីកើតទៅលិច(ស្របទិសគ្នា)បណ្តាលឲ្យរថយន្ដកំពិតគូតក្រោយខាងស្ដាំ ម៉ូតូហុងដាឌ្រីមរងការខូចខាចផ្នែកខាងមុខនិងខាងក្រោយបន្ទិចបន្ទួច សំណាងល្អនៅក្នុងហេតុការណ៏នោះមិនមានអ្នកណារងរបួស ទេ ឯភាគីម៉ូតូ RX ក៏បានមកធ្វើការសម្រប់សម្រួលនិងព្រមចេញសង់ថ្លៃខូចខាច ដល់រថយន្ដនិងម៉ូតូ ។
តែមិនយូប៉ុន្នាប្រហែលជា៥នាទីក្រោយមក ក៏មានបុរសម្នាក់ជិះម៉ូតូម៉ាកស្កុបពី មួយគ្រឿង ពណ៌ស មិនមានស្លាកលេងបានមកហើយក៏ឲ្យបុរសជាម្ចាស់ម៉ូតូធំជិះចេញពីកន្លែងកើតហេតុ ដោយរូបគេនិងនារីជាអ្នករួមដំណើរជាមួយម្ចាស់ម៉ូតូធំនៅកន្លែងកើតហេតុធានាអាក់អាងថានិងចេញសង់ថ្លៃជួលជុលម៉ូតូនិងរថយន្ដជំនួសវិញ នៅពេលម៉ូតូធុនធំ RX ជិះចេញផុតពីកន្លែងកើតហេតុ បុរសជាម្ចាក់ម៉ូតូស្កុបពីក៏ហៅនារីជាអ្នករួមដំណើរជាមួយម្ចាស់ម៉ូតូធំនោះឲ្យឡើងម៉ូតូរួចរូបគាត់ក៏បើកម៉ូតូរត់ចេញពីកន្លែកើតហេតុយ៉ាងលឿនបាត់ទៅ យ៉ាងសុវត្ថិភាព ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ដោយភាគីខាងម៉ូតូធំក៏រត់គិចបានយ៉ាងសុវត្ថិភាព ភាគីរថយន្ដនិងម៉ូតូហុងដាឌ្រីមបានជោរជេកគ្នាមួយសន្ទុកក៏បែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ព្រោះមិនមាននរណាសង់សំណង់ទៀតឡើយ៕
មតិយោបល់