សៀមរាប ៖ ក្រុមយុវជនស្ម័គ្រចិត្តកុលបុត្រតេជោ «កង់គន្ធបុប្ឆា ដើម្បីជីវិតកុមារកម្ពុជា» បានធ្វើដំណើរទៅតាមខេត្តនានាទូទាំងប្រទេស ដោយកង់អស់ រយៈពេល៦៤ថ្ងៃរួចមក ដោយសហការជាមួយ មូលនិធិបាយ័ន និង សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រមូលថវិកាពីសប្បុរសជននានាបាន ប្រមាណ១៦០.៣៣០ដុល្លារអាម៉េរិក ដើម្បីប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ឆា។
លោក ធុល វិសាល អ្នករៀបចំ និង គ្រប់គ្រងកម្មវិធី«កង់គន្ធបុប្ឆា ដើម្បី ជីវិតកុមារកម្ពុជា» បានឲ្យដឹងថា ក្រុមយុវជនស្ម័គ្រចិត្តកុលបុត្រតេជោសហការជាមួយមូលនិធិ បាយ័ន និង សហភាពសហព័ន្ធយុវជនកម្ពុជា មានចំនួន៥រូប បានជិះកង់ ឆ្លងកាត់ គ្រប់ខេត្តទាំងអស់ទូទាំងប្រទេសកម្ពុជា លើចម្ងាយផ្លូវប្រមាណជាង៤ ០០០ គីឡូ ម៉ែត្រ រយៈពេល៦៤ថ្ងៃ ដើម្បីធ្វើការរៃអង្គា សថវិកា នៅតាមបណ្តាខេត្តទាំងនោះ យកជួយដល់មន្ទីរពេទ្យគន្ធបុប្ឆា ។ លោកថ្លែងបន្តថា ការចេញដំណើរ ដោយចាប់ពីថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០១៤ ដោយចេញពីភ្នំពេញឆ្ពោះទៅកាន់គ្រប់ខេត្តក្រុង រៃអង្គាសប្រាក់ ទូទាំងប្រទេស និងវិលមកកាន់រាជធានីភ្នំពេញវិញ នៅថ្ងៃទី ៦ មេសា ដោយគិតត្រឹមថ្ងៃទី ២ ខែ សីហា នេះ ទទួលបានថវិកា ១៦០.៣៣០ដុល្លារអាម៉េរិក យកទៅទ្រទ្រង់ មន្ទីរពេទ្យគន្ធបុប្ឆា នៅខេត្តសៀមរាប ។
វេជ្ជៈបណ្ឌិត Beat Rechner ដែលជាអ្នកកាន់កាប់មន្ទីរពេទ្យ គន្ធបុប្ឆា បានសម្តែងនូវក្តីរំភើប ដែលឃើញ ក្រុមយុវជនស្ម័គ្រចិត្តកុលបុត្រតេជោ នាំយកថវិការទាំងនេះ មកទ្រទ្រង់ មន្ទីរពេទ្យ ឲ្យដំណើរបន្ត ជួយដល់កុមារ ក្រីក្រ ដែលកំពុងយារយីដោយជំងឺ ។
លោកបានបន្តទៀតថា បើទោះបីជា ជីវិតកុមារ ស្ថិត ក្នុងត្រកូលអ្នកមាន អ្នកក្រ តែមានសិទ្ធស្មើគ្នា ដូច្នេះ លោក មិនអាចលះបង់បានទេនូវការព្រួយបារម្ភអំពីកិច្ច ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ឆាជាមួយនឹងវ័យ៦៧ឆ្នាំរបស់លោក ៕
មតិយោបល់