ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ហិ​ង្សា​​ទា​ញមកុដ​ទម្លាក់ដី​ដោយសារតែច្រណែន​

យោងតាមប្រភពព័ត៌មាន The Sunday Express បាចុះផ្សាយ​ឲ្យដឹងថា ក្នុងកម្មវិធី Miss Amazon 2015 នៅវគ្គផ្តាច់ព្រ័ត្របញ្ចប់នៅថ្ងៃទី ១​ ខែ កុម្ភៈ នេះ​ ​ដែលធ្វើឡើងនៅទីក្រុង Manaus នាភាគខាងជើងប្រទេសប្រេស៊ីល បាន​អំពើហិង្សាលើឆាក ធ្វើឲ្យ​​ទស្សនិកភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។​
នៅពេលដែល នាង Carolina Toledo អាយុ ២០ ឆ្នាំ​ជា​អ្នកគ្រងមកុដ Miss Amazon 2015 ស្រាប់តែ​បេក្ខជន​ដែលឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ នាង Sheislane Hayalla បានចាប់ទាញ​មកុដពីនាង Toledo ​ទម្លាក់ដីទៅវិញ ​ធ្វើឲ្យកម្មវិធីនេះ ជ្រួលច្របល់ ហើយនាង Hayalla ចុះពីលើឆាក​យ៉ាងប្រញាប់ មិនវិល​វិញឡើយ។​
សកម្មភាពនេះ ដែរ មកពីនាង Sheislane Hayalla ច្រណែននឹងនាង Toledo ៕​
ទស្សនា​ឃ្លិបវីដេអូដូចខាង​ក្រោមនេះ​៖

galeria2-45326

នាង Carolina Toledo អាយុ ២០ ឆ្នាំ​ជា​អ្នកគ្រងមកុដ Miss Amazon 2015

galeria10-45326

នាង Sheislane Hayalla បានចាប់ទាញ​មកុដពីនាង Toledo ​

galeria1-45326

មតិយោបល់