ភ្នំពេញ៖មន្ដ្រីជាន់ខ្ពស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីត្រូវបានរៀបចំរួចរាល់នៅពាក់កណ្ដាល ខែសីហានេះ នឹងត្រូវដាក់ចូលទៅក្នុងសម័យប្រជុំគណៈរដ្ឋមន្ដ្រីដើម្បីពិនិត្យនិង ពិភាក្សាឲ្យបានទូលំទូលាយមុននឹងដាក់ជូនស្ថាប័ននីតិប្បញ្ញត្តិអនុម័តនោះ។
ក្នុងទោសប្បញ្ញត្ដិបានចែងចំពោះអ្នកដែលពិសា គ្រឿងស្រវឹង និងមានជាតិអាកុលខ្ពស់ចាប់ពី០,០៤ដល់០,០៨ក្រាម ក្នុងមួយ លីត្រខ្យល់អាចទទួលទោសជាប់ពន្ធធនាគារពី៦ថ្ងៃទៅ១ខែ និងពិន័យជាប្រាក់ ចាប់ពី៨០ម៉ឺនរៀលដល់២លានរៀល ព្រមទាំងមានការដកពិន្ទុលើប័ណ្ណបើកបរ ផងដែរ។
លើសពីនេះទៀត ច្បាប់ថ្មីនេះក៏បានចែងយ៉ាងច្បាស់អំពីការដាក់ទោស ទណ្ឌទៅលើអ្នក ដែលមិនគោរពសិទ្ធិអាទិភាព ការបើកបរហួសល្បឿនកំណត់ ការមិនគោរពផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញា និងគំនូសចរាចរណ៍ ព្រមទាំង មានការដាក់ទោសទណ្ឌធ្ងន់ធ្ងរផងដែរចំពោះអ្នកប្រើប្រាស់ផ្លូវទាំងអស់ និងមន្ដ្រី អនុវត្ដន៍ច្បាប់ ដែលជានគរបាលចរាចរណ៍ក្នុងការអនុវត្ដន៍មិនត្រឹមត្រូវ៕
មតិយោបល់