ឯកឧត្តម ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ឲ្យ ដឹងថា ប្រសិនបើកម្រិតកម្ពស់ទឹកទន្លេបាសាក់ចតុម្មុខមានកម្ពស់ចាប់ពី៩ម៉ែត្រ កន្លះឡើងទៅនឹងធ្វើឲ្យបរិមាណផលត្រីអាចកើនឡើងច្រើនខណៈដែលក្រសួង ធនធានទឹក និងឧតុនិយមបានព្យាករណ៍នៅថ្ងៃទី៧ ខែសីហានេះថា ស្ថានភាព ទឹកទន្លេចតុមុខបានហក់ឡើងរហូតដល់៩ម៉ែត្រ៥៧សង់ទីម៉ែត្រ ។
ឯក ឧត្តម បានបញ្ជាក់ថា បន្ទាប់ពីមន្រី្តជំនាញពាក់ព័ន្ធនៃរដ្ឋបាលជលផលបានពង្រឹងយន្តការ បង្ក្រាបបទល្មើសនេសាទសម្រេចបានជោគជ័យជាច្រើន ពិសេសការពារបាន តំបន់អភិរក្សត្រីមេពូជបានរាប់ពាន់តោននៅជុំវិញបឹងទន្លេសាប និងតំបន់មេគង្គ លើមេគង្គក្រោម។
ដល់ខែសីហាឆ្នាំ២០១៤នេះ រដ្ឋបាលជលផលបានបង្ក្រាបបទល្មើសនេ សាទខុសច្បាប់បានចំនួន១ ៤២០ករណី បានរឹបអូសដុតបំផ្លាញឧបករណ៍ខុស ច្បាប់បានច្រើនផងដែរ ។ ជាមួយគ្នានោះក៏បានបញ្ជូនសំណុំរឿងទៅតុលាការ បានចំនួន១២៥ករណី និងចាប់ជនសង្ស័យបានចំនួន១១០នាក់។
កាលពីឆ្នាំ២០១៣បរិមាណផលត្រីបានកើនឡើងក្នុងអត្រា១៥ភាគរយ ក្នុង នោះត្រីទឹកសាបមានចំនួនជាង៥៨០ ០០០តោនត្រីទឹកប្រៃមានចំនួន១០០ ០០០ តោន និងត្រីចិញ្ចឹមចំនួន៨០ ០០០តោន ប៉ុន្តែបើធៀបនឹង ឆ្នាំ២០១២វិញ ត្រីទឹក សាបមានចំនួនតែ៥០៩ ០០០តោន ត្រីទឹកប្រៃចំនួន៩៥ ០០០តោន និងត្រីចិញ្ចឹម ចំនួនជាង២ ០០០តោន៕
មតិយោបល់