ភ្នំពេញៈ កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចភ្លើងស្តុបបែកជា៤ ផ្លូវ៥០ម៉ែត្រ កែងផ្លូវ២១៧ ស្ថិតភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីរថយន្តដឹកអេតចាយបត់លឿន ដាច់ដែកក្រឡាប់រ៉ឺម៉កបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ សណ្តោងរ៉ឺម៉កដឹកអេតចាយ របស់ក្រុមហ៊ុន HC ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-1089 ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើ បានបួងចង្កូតបត់ឡើងមកស្តាំដៃដើម្បីចូលចំណែកផ្លូវ៥០ម៉ែត្រ ប៉ុន្តែបត់លឿនខ្លាំងពេកក៏ដាច់ដែកសណ្តោង បណ្តាលឲ្យក្រឡាប់ចាក់អេតចាយពេញផ្លូវ សំណាងគ្មានអ្នករងរបួស។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលបានចុះដល់ទីតាំង ដើម្បីធ្វើការអន្តរាគមន៍៕
មតិយោបល់