ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ល្បី​ថា​តារាចម្រៀង ខេ​ម ជួប​គ្រោះថ្នាក់​ចរាចរណ៍ ពេញ​ហ្វេ​សប៊ុក​

​ភ្នំពេញ ៖ រូបភាព​មួយ​សន្លឹក​ដោយ​ឈាម​ស្រោម​មុខ ដែល​ត្រូវបាន​អ្នកលេង​ហ្វេ​សប៊ុក​យកទៅ​ចែកចាយ​នៅលើ បណ្តាញ​ហ្វេ​សប៊ុក ជាពិសេស​គ្រុប​នោះ កំពុង​ធ្វើឲ្យ អ្នកគាំទ្រ​តារាចម្រៀង​រូបនេះ ឆ្ងល់ នឹង​ពុក​ពោះ គ្រប់ៗ​គ្នា ។​
ខេម (2)
​ម្ចាស់​គណនី ឈ្មោះ កា​កា ក្មេង​ប៉ះ​កង់ បាន​សរសេរ​នៅលើ ទំព័រ​ហ្វេ​ស​ប៊ុកខ្លួន នឹង​ចែកចាយ​ទៅកាន់ គ្រុប ពិភព​ស្រី​ស្អាត​ថា “​បែកធ្លាយ​នា​យ​ខេ​ម​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នូ​វកណ្ត​ល​ផ្លូវ​អា​លូវ​មិនដឹងថា​អាច​រស់​បាន​ទៀត​អត់​ទេ​នូវពេល​នេះ​បើ​មើល​ទៅ​សភាព​ដូច​ជា​ធ្ងន់ធ្ងរ​ដែរ​និង​បងប្អូន​អើយ​” ។​
​ជាមួយនឹង Wall Post ដែល​ភ្ជាប់​មក​ជាមួយនឹង​រូបភាព ខេ​ម ឈាម​ស្រោច​ពេញមុខ នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ តារាចម្រៀង​ស្អក រូបនេះ ភ័យ ចង់​ដឹង​សុខទុក្ខ​យ៉ាងម៉េច​ហើយ ? ខណៈ​ដែល​អ្នកលេង​ផ្សេងទៀត​សួរថា រឿង​នេះ​ពិត​អត់​ឬ​កុហក ?

​បើ​យើង​ពិនិត្យ ពិច្ច័​យ ឲ្យ​ច្បាស់​ទៅ រូបភាព​មួយ​សន្លឹក ដែល​ម្ចាស់​គណនី ខាងលើ យក​មក​ចែកចាយ វា​គ្រាន់តែ​ជា រូបភាព ដែល​មាន​នៅក្នុង​បទ​ចម្រៀង ” អោយ​គេ​ញ៉ែ​លឿន​ម្លេះ ? “ នៅ​ពេល​អ្នក​និពន្ធ​បទ នេះ កវី យឹម តា​ស្រង់ យក​មក​បង្ហោះ​នៅលើ​ទំព័រ​ខ្លួន​តែប៉ុណ្ណោះ ។​
​បញ្ជាក់​សារជាថ្មី​ម្តងទៀត​ថា គ្មាន​ករណី ហេតុ​ភេទ ដូច​ដែល​ម្ចាស់​គណនី ខាងលើ អះអាង​ឡើយ ៕
​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ ៖

មតិយោបល់