ព័ត៌មានជាតិ

ស្ត្រីពីរនាក់ម្តាយកូន ត្រូវចោរឆក់កាបូប គេចខ្លួនដោយសុវត្តិភាព(មានវិដេអូ)

ភ្នំពេញ: ស្ត្រីពីនាក់ម្តាយកូន ត្រូវក្រុមចោរឆក់កាបូប ស្ពាយ(សាក់កាដូ) បានហើយជិះគេចខ្លួន ដោយសុវត្ថភាព ដោយយកបាន ប្រាក់និង សម្ភារ:មួយចំនួន ។

ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនរងគ្រោះមានឈ្មោះ ម៉ី គន្ធា ភេទស្រីអាយុ៥០ឆ្នាំ មុខរបរគ្របង្រៀន នៅវិទ្យាល័យពងទឹក ស្នាក់នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពពីស្រ្តីរងគ្រោះ បានឲ្យដឹងថា មុនពេលកើហេតុ រូបគាត់និងកូនស្រី បានជិះម៉ូតូ១គ្រឿងម៉ាកហុដា សេ១២៥ពណ៍ខ្មៅ មិនចាំស្លាកលេខឌុបគ្នា ក្នុងទិសដៅពីលិចទៅកើត ហើយបានដាក់សាក់កាដូ នៅនិងរានម៉ូតូពីមុខ លុះមកដល់ចំណុចកើតហេតុ ក៍មានជនសង្ស័យ មានគ្នាពីនាក់ ក្នុងនោះមាន ស្រីម្នាក់ជិះពីក្រោយ បានជិះម៉ូតូ១គ្រឿងមិ នចាំម៉ាកមក ធ្វើសកម្មភាព ឆក់យកកាបូបស្ពាយ (សាក់កាដូ) ពីជនរងគ្រោះបានហើយ ក៍ជិះរត់ឡើង លើស្ពានអាកាស៧មករា ទិសដៅទៅកើតបាត់ស្រមោលតែង។

ស្រ្តីរងគ្រោះបន្តទៀតថា នៅក្នុងកាបូបដែលក្រុមចោរឆក់ យកទៅនោះមាន លុយជិត១០០ដុល្លារ លុយខ្មែរ ជិត២០ម៉ីនរៀល ទូរស័ព្ទដៃចំនួន២គ្រឿង កាតអេធីអឹមចំនួន៣សន្លឹក អត្តសញ្ញាណប័ណ្ណ១សន្លឹក និងឯកសារ មួយចំនួនទៀត។

ក្រោយកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល ទឹកថ្លាដើម្បីជួយអន្តរាគមន៍៕

photo_2016-08-12_13-29-07

photo_2016-08-12_13-29-10

photo_2016-08-12_13-29-14

មតិយោបល់