ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យ ឃាត់ខ្លួនបុរសម្នាក់ ដកហូតថ្នាំញៀន ចំនួន ១២កញ្ចប់

ភ្នំពេញ: បុរសជាមុខសញ្ញាចាស់ ជួញដូរថ្នាំញៀន យ៉ាងសកម្មម្នាក់ ត្រូវ បានកម្លាំង ល្បាតរបស់ នគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ ធ្វើការឃាត់ខ្លួន និងដកហូតបានថ្នាំញៀនចំនួន ១២ កញ្ចប់តូច កាលពីវេលាម៉ោង១ និង ៣០នាទីរំលងអធ្រាត្រ ថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០១៦ នៅម្តុំផ្ទះសំណាក់យីហោ ស្ទឹងលាភ ផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាល បានប្រាប់ឱ្យដឹងថា បុរសជាជនសង្ស័យ មានឈ្មោះ វង្ស សុវណ្ណារី អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ត្រូវបានកម្លាំងល្បាត របស់នគរបាល ប៉ុស្តិ៍ ស្ទឹងមានជ័យ ធ្វើការឃាត់ខ្លួន ខណ:ពេលដែលរូបគេ កំពុងតែធ្វើ សកម្មភាព ជួញដូរគ្រឿងញៀន ជាក់ស្តែង។ មុនពេលកើតហេតុ ខណ:ពេលដែលកម្លាំងនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ ធ្វើការដើរល្បាត នៅក្នុងភូមិសាស្ត្ររបស់ខ្លួន មកដល់កន្លែងកើតហេតុខាងលើនោះ ក៏បានប្រទះឃើញ បុរសជាជនសង្ស័យ កំពុងតែឈររេរា មានការ សង្ស័យក៏ហៅសួរ និងធ្វើការឆែកឆេរ រកឃើញថ្នាំញៀនចំនួន ១២កញ្ចប់តូច និងធ្វើការឃាត់ខ្លួនតែម្តង។

ក្រោយពេលដែលកម្លាំងល្បាត ធ្វើការឃាត់បានខ្លួន បុរសជាជនសង្ស័យ ជួញដូរគ្រឿងញៀនខាងលើ រួមទាំងវត្ថុតាងរួចហើយ ក៏បានបញ្ជូនមកកាន់ ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ធ្វើការសាកសួរ និងកំណត់ហេតុ ដើម្បីបញ្ជូន ទៅកាន់ អធិការដ្ឋាននគរបាល ខណ្ឌមានជ័យចាត់ការទៅ តាមផ្លូវច្បាប់ ជាបន្តទៅទៀត៕

photo_2016-08-15_12-16-17

photo_2016-08-15_12-16-19

photo_2016-08-15_12-16-23

photo_2016-08-15_12-16-25

photo_2016-08-15_12-16-26

មតិយោបល់