តុលាការអេហ្ស៊ីប កាត់ទោស ប្រហារជីវិត មនុស្ស១៣នាក់ តុលារការនៃប្រទេស អេហ្ស៊ីបបានសម្រេចកាត់ទោស ប្រហារជីវិត ដល់ មេដឹកនាំ មួយរូបឈ្មោះ Mohamed Badei ដែលស្ថិត នៅក្នុងបញ្ជីខ្មៅនៃ ក្រុមម៉ូស្លីម រូមទាំងបក្សពួកចំនួន ១៣នាក់ ផ្សេងទៀត ដែលបានដឹកនាំក្រុមបោះបោរ បង្កហឹង្សាបណ្តាលឲ្យ មានអ្នកស្លាប់ជាច្រើននាក់ នៅព្រះវិហារមួយ នៅហ្គីហ្សា ប្រទេសអេហ្ស៊ីប ។ ការប្រកាសសាលក្រមនេះ បានធ្វើឡើងដោយ Grand Mufti ដែលជាស្ថាប័នកំពូលនៅក្នុង ប្រទេសអ៊ីស្លាមមួនេះ ហើយការប្រកាស ចុងក្រោយនូវសាលក្រមកាត់ ទោសប្រហារជីវិតនោះ នឹងត្រូវប្រកាសជា សាធារណៈ នៅថ្ងៃ ទី៣០ ខែសីហា ខាងមុខនេះ ។ មុនពេលដែលតុលាការសម្រេចកាត់ទោសប្រហារជីវិតដល់ជនទាំង១៣នាក់ រួមទាំងមេដឹកនាំ អ៊ីស្លាមមួយរូបនេះ គឺបន្ទាប់ពីតុលាការ រកឃើញថា ពួកគេមានជាប់ ពាក់ព័ន្ធនឹងការបង្កឲ្យ មានអំពើហឹង្សាកើតឡើង នៅទីតាំងខាង លើ ហើយបានធ្វើឲ្យមានអ្នកស្លាប់ រហូតដល់១០នាក់ និង២០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ស្រាល នៅក្នុង អំឡុងពេល មានអំពើហឹង្សា មួយកើតឡើងនៅក្នុងប្រទេសនេះ ៕
ព័ត៌មានជាតិ
មតិយោបល់