ព័ត៌មានជាតិ

កម្មករ​ម្នាក់​ស្លាប់​ហើម​អណ្តែត​នៅក្នុង​ទឹក​ត្រពាំង​

​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១០​ខែ​សីហា​២០១៤ សាកសព​បុរស​ជា​កម្មករ​សំណង់​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ហើម​អណ្តែត​ផ្កាប់មុខ ស្ថិត​នៅ​និង​ទឹក​ត្រពាំង​ក្នុង​ក្រុម​ទី​៤ ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើឲ្យ​ភ្ញាក់ផ្អើ​លដឹង​ដល់​កម្លាំង​សម​ត្ថ​កិច្ច​អាជា្ញធរ​ចុះ​ទៅ​ធ្វើ​ការត្រួតពិនិត្យ​ដល់​កន្លែងកើតហេតុ ។​

​លោក​ជិន ភាព អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ក្នុង​បុរី​អាកាសចរណ៍​បានឲ្យដឹងថា សាកសព​បុរស​ដែល​គេ​ប្រទះឃើញ​ខាងលើ​នោះ ឈ្មោះ​ពៅ ហៅ ប៉​យ អាយុ​២៤​ឆ្នាំ ជា​កម្មករសំណង់ ស្នាក់នៅ​ក្នុង​បុរី​អាកាសចរណ៍ និង​មាន​ស្រុកកំណើត​នៅ​ឯ​ខាង​ខេត្ត​មណ្ឌលគិរី ។ ជនរងគ្រោះ បាន​បាត់​ពី​កន្លែងធ្វើការ និង​ស្នាក់នៅ ២​យប់ ២​ថ្ងៃ​កន្លង​មក​ហើយ ដោយ​ពួកគេ​នឹកស្មានថា ជនរងគ្រោះ​វិល​ទៅ​ស្រុកកំណើត​តែ​ផ្ទុយទៅវិញ បែរ​ជា​ឃើញ​ក្លាយ​ជា​អណ្តែត​ក្នុង​ទឹក​នេះ​ទៅ​វិញ ។​

​សមត្ថកិច្ច​ជំនាញ បាន​ចុះ​ស្រង់​សាកសព​ឡើង​លើ​គោក និង​ធ្វើ​ការពិនិត្យ សព​មាន​កម្ពស់ ១,៦៥​ម៉ែត្រ ដៃ​ច្បាម​ជាប់​សុទ្ធតែ​ភក់ ពោះ​ពេញ​ដោយ​ទឹក ការសន្និដ្ឋាន​ឃើញថា ជនរងគ្រោះ​អាច​ស្រវឹងស្រា ហើយ​ដើរ​ធ្លាក់​ទឹក​ត្រពាំង​ខាងលើ លិចលង់​ឈ្លក់ទឹក​ស្លាប់​តែ​ម្តង​។ ក្រោយ​ពី​ការពិនិត្យ​រួច សព​ត្រូវបាន​គេ​ដឹក​ក​ទៅ​តំកល់​ទុក​នៅ​វត្ត​ពោធិ៍ចិនតុង រង់ចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​
die

មតិយោបល់