ព័ត៌មានជាតិ

ប្រទេស​ទាំង​១០​ដែល​មាន​ជំនាញ​ខាង​រកស៊ី​លក់​អាវុធ​បាន​ច្រើន​ជាង​គេ​បំផុត​លើ​លោក​ប្រចាំឆ្នាំ​២០១៣ (វីដេអូ)

​របាយការណ៍​ដែល​បាន​ទទួល​ជាមួយនឹង​តួលេខ​ដែល​ជាក់លាក់ និង​ជឿទុកចិត្ត​បំផុត​របស់​សមាគមន៍​ពាណិជ្ជកម្ម​អាវុធ​សកល​ត្រូវ​បាន​ចេញផ្សាយ​ជាមួយនឹង​តារាង​ប្រទេស​ទាំង​១០​ដែល​ពូកែ​លក់​អាវុធ​បំផុត​នៅក្នុង​លោក​៖

Gun
១០-​ស៊ុយ​អ៊ែត​៖​ជា​ប្រទេស​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​មាន​កម្លាំង​កងទ័ព​និង​សមត្ថភាព​ខ្លាំង​មួយ​ដែរ​លើ​លោក​មិនតែប៉ុណ្ណោះ​ខ្លួន​ក៏​ជា​ប្រទេស​ដែល​បាន​លក់​អាវុធ​ច្រើនជាងគេ​លេខ​រៀង​ទី​១០​ទៀត​។​

៩-​ហូ​ឡង់​៖​ត្រូវបាន​គេ​ចាត់​ចូល​ជា​ប្រទេស​ទី​៩​ដែល​បាន​លក់​អាវុធ​សរុប​ប្រចាំឆ្នាំ​២០១៣​នៅ​ពី​លើ​ស៊ុយ​អ៊ែត​ហើយ​ទីផ្សារ​ធំ​របស់​ខ្លួន​មាន​ដូចជា​ចក្រភព សោ​ឌី​អារ៉ាប់ អូស្ត្រាលី អេ​ហ្ស៊ី​ប និង​ច្រើន​ទៀត​។​

៨-​តួ​គី ៖​ជា​ប្រទេស​សមាជិក​សហគមន៍​អឺរ៉ុប​និង​មាន​សមត្ថភាព​ខ្លាំងក្លា​ក្នុង​ការផលិត​អាវុធ​។​

៧-​ចិន​៖ ថ្វី​ត្បិត​ប្រទេស​ចិន​ត្រូវបាន​គេ​មើលឃើញ​ថា​បាន​ផ្តោត​សំខាន់​តែ​ទៅលើ​វិស័យសេដ្ឋកិច្ច​ដូច​ជា​ការ​នាំចូល​នាំ​ចេញ​ប៉ុន្តែ​ការផលិត​អាវុធ​របស់​ខ្លួន​ហាក់ដូចជា​មិន​ចាញ់​គេ​ដទៃ​ទេ​។​

៦-​អ៊ី​ស្រា​អ៊ែល​៖​ការកើនឡើង​នៃ​បច្ចេកវិទ្យា​អាវុធ​របស់​ខ្លួន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​និង​ក្រោយ​តួលេខ​ចុងក្រោយ​ដែល​ខ្លួន​បាន​លក់​អាវុធ​ក្នុង​ឆ្នាំ​២០១២ ទៅដល់ ២.៤​ពាន់​លាន​ដុល្លារ​អាមេរិក​បាន​ធ្វើឲ្យ​ប្រទេស​ឡើង​ទៅ​កាន់​លេខ​រៀង​ទី​៦​នៃ​ប្រទេស​ដែល​លក់​អាវុធ​បាន​ច្រើន​បំផុត​។​

៥-​អាល្លឺម៉ង់​៖​ទឹកប្រាក់​ដែល​ប្រទេស​ខ្លួន​លក់បាន​នៅក្នុង​ឆ្នាំ​២០១៣​មាន​ទៅ​ដល់​៣​ពាន់​លាន​ដុល្លារ​អាមេរិក​។​

៤-​ចក្រភព​អង់គ្លេស​៖ ក្លាយជា​ប្រទេស​កំពូល​ទាំង​៤​ដែល​មាន​តួលេខ​នៃ​ការនាំចេញ​អាវុធ​ច្រើន​បំផុត​ដែល​មាន​ទឹកប្រាក់​ទៅដល់​៤​ពាន់​លាន​ដុល្លារ​អាមេរិក​។​

៣-​បារាំង​៖​ក្រៅពី​ការនាំចេញ​នូវ​បច្ចេកវិទ្យា​ដែល​ពាក់ព័ន្ធ​និង​ការផលិត​នុយក្លេអ៊ែរ​ខ្លួន​ក៏​ជា​ប្រទេស​ដែល​នាំចេញ​អាវុធ​ច្រើនជាងគេ​ទី​៣​ដែល​ទឹកប្រាក់​នៃ​ការនាំចេញ​មាន​ដល់​៤.៥​ពាន់​លាន​ដុល្លារ​អាមេរិក​។​

២-​រូស្សី​៖ ជា​ប្រទេស​ដែល​ផលិត​ប្រភេទ​កាំភ្លើងយន្ត​ស្វ័យប្រវត្ត​ល្បីល្បាញ​បំផុត​ហើយ​ខ្លួន​ក៏​បាន​ឡើង​ទៅ​កាន់​លេខ​២​ក្នុង​តារាង​ប្រទេស​ដែល​លក់​អាវុធ​បាន​ច្រើន​ជាង​គេ​បំផុត​ដោយ​មាន​ទឹកប្រាក់​សរុប ១០​ពាន់​លាន​ដុល្លារ​អាមេរិក​

១-​អាមេរិក​៖ ជា​រឿង​ដែល​អ្នកណា​គេ​ក៏​អាច​ដឹង​ដែរ​ដែល​ប្រទេស​អាមេរិក​ជា​ប្រទេស​នាំមុខ​សេដ្ឋកិច្ចស្ទើរ​លើ​គ្រប់​វិស័យ​ជាពិសេស​បច្ចេកវិទ្យា​និង​ប្រភេទ​អាវុធ​ថ្មីៗ​និង​ទំនើប​បំផុត​នៅលើ​លោក​ហើយ​ទឹកប្រាក់​ដែល​ខ្លួន​បាន​ទទួល​បាន​ពី​ការនាំចេញ​ក៏​មាន​ចំនួន​ដាច់​ធៀប​ទៅ​នឹង​ប្រទេស​ដែល​នាំ​ចេញ​ផ្សេង​ទៀត​ដែល​មាន​ទៅដល់​២៨​ពាន់​លាន​ដុល្លារ​អាមេរិក​៕

មតិយោបល់