យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តព្រះសីហនុ បានសហការជាមួយស្ថាប័នពាក់ព័ន្ធបានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ និងធ្វើតេស្តបឋមលើ បន្លែស្រស់ចិតស្រាប់ និងម្ហូបអាហារគ្រឿងសមុទ្រស្រស់(បង្គា ម៉ឹក) ដើម្បីរកសារធាតុគីមីហាមឃាត់ប្រើប្រាស់នៅក្នុងម្ហូបអាហារនៅផ្សារស្ទឹងហាវ និងផែក្នុងស្រុកស្ទឹងហាវ ។
ជាលទ្ធផលយើងពុំបានរកឃើញការដាក់លាយសារធាតុគីមីហាមឃាត់នៅលើគ្រឿងសមុទ្រ និងបន្លែចិតស្រាប់នោះទេ តែយើងបានរកឃើញ និងដកហូតទំនិញម្ហូបអាហារវេចខ្ចប់ស្រាប់ដែលហួសកាលបរិច្ឆេទប្រើប្រាស់មានដូចខាងក្រោមៈ
១.ទឹកដោះគោជូរ WAHAHA ចំណុះ១២៥ml ចំនួន៤០ដប ស្មើរ៥kgs
២.ទឹកដោះគោជូរ DEEDO ចំណុះ១៥០ml ចំនួន៩៦ដប ស្មើរ១៤.៤០kgs
៣.ទឹកដោះគោជូរ YOKU ចំណុះ២៣០ml ចំនួន១២០ដប ស្មើរ២៧.៦០kgs
៤.ទឹកដោះគោជូរដបប្លាស្ទិក ចំណុះ២៣០ml ចំនួន១៨ដប ស្មើរ៤.១៤kgs
៥.ទឹកផ្លែឈើចំរុះចំណុះ ៧៥៥ml ចំនួន៧៥៥ml ចំនួន៨ដប ស្មើរ៦.៤០kgs
សរុបបរិមាណទំនិញដែលបានដកហូតចំនួន៤៧.១៨kgs យកទៅរក្សាទុកនៅសាខាកាំកុងត្រូលខេត្តដើម្បីធ្វើការកំទេចចោល៕
មតិយោបល់