អេស្ប៉ាញ៖ក្លិប Barcelona បានអះអាងថា កីឡាករ Thomas Vermaelen របស់ក្លិប កាំភ្លើងធំ ខ្លួនបានបញ្ចប់ការទិញដូរ ដោយឈានដល់ កិច្ចព្រមព្រៀង រយៈពេល ៥ ឆ្នាំ ជាមួយនឹងក្លិបយក្សអេស្ប៉ាញ ។
កីឡាករ សញ្ជាតិប៊ែលហ្សិក អាយុ ២៨ ដែលជាខ្សែការពារ ត្រូវបានគេជឿជាក់ថា ក្លិប FC Barcelona ទិញជុំវិញក្នុងតម្លៃ ១៥ លានផោន ប្រហែល ២៨ លានដុល្លារ ។
កាលពីថ្ងៃអាទិត្យម្សិលមិញនេះដែរ ក្លិប Barcelona បានចេញសេចក្តីថ្លៃការណ៍ ថា “ក្លិប បានឈានដល់កិច្ចព្រមព្រៀងនាំខ្សែការពាររបស់ កាំភ្លើងធំ ដោយលេងជាមួយនឹង Barcelona ៥ រដូវកាល រហូត ឆ្នាំ ២០១៨ – ២០១៩ ” ។
ថ្លែងទៅកាន់ ស្ថានីយ៍ទូរទស្សន៍ Barca TV កីឡាករ Thomas Vermaelen បាននិយាយថា “ខ្ញុំពិតជាមានអារម្មណ៍ សប្បាយរីករាយខ្លាំងណាស់ ដែលចូលលេងជាមួយនឹងក្លិបជើងខ្លាំង ដែលជាក្លិបល្អមួយ នៅលើពិភពលោក” ។ កីឡាកររូបនេះបានបន្តទៀតថា “វាជាសុបិន្តដែលកីឡាករគ្រប់រូបចង់មកលេងនៅទីនេះ ក៏ប៉ុន្តែអ្វីដែលសំខាន់គឺវាខុសត្រង់ភាសាតែប៉ុណ្ណោះ ខ្ញុំនឹងសម្របខ្លួន មើលថា តើអាចធ្វើទៅរួចដែរឬទេ?” ៕
មតិយោបល់