Xavi ត្រៀមខ្លួនគ្រប់ពេលដើម្បីចុះហត្ថលេខាដោយសង្ឃឹមថា Dembele ព្រមចុះកុងត្រាថ្មី

បរទេស៖ កីឡាករខ្សែប្រយុទ្ធស្លាបជនជាតិបារាំង Ousmane Dembele នៅតែបន្តរងព័ត៌មានអំពីការចាកចេញពីក្លឹប Barcelona ដោយមិនមានតម្លៃខ្លួនឡើយនៅចុងរដូវកាលនេះប៉ុន្តែជឿជាក់ថានៅតែមានការព្យាយាមយ៉ាងខ្លាំងក្លាពីសំណាក់ក្លឹបនិងអ្នកតំណាងកីឡាករនៅសប្តាហ៍នេះ។ គ្រូបង្វឹករបស់ក្លឹប Barcelona លោក Xavi បានថ្លែងថាលោកនឹងចុះហត្ថលេខាភ្លាមប្រសិនបើកុងត្រាថ្មីរបស់ កីឡាករ Dembele រូបនេះនឹងរួចរាល់ហើយជឿជាក់ថាគាត់នឹងក្លាយទៅជាកីឡាករខ្សែប្រយុទ្ធស្លាបបំផុតកម្រិតពិភពលោកជាមិនខាន។ លោក Xavi បានបញ្ជាក់បែបនេះថា៖ខ្ញុំសង្ឃឹមថាគាត់នឹងអាចបន្តរស់នៅជាមួយយើងជាច្រើនឆ្នាំទៀត។ដូចដែលខ្ញុំធ្លាប់បាននិយាយហើយគាត់អាចក្លាយជាកីឡាករកម្រិតពិភពលោក៕

Laporta បញ្ជាក់ពីការវិលត្រឡប់មកវិញរបស់ Messi

បរទេស៖ ប្រធានក្លឹបយក្សអេស្បាញ Barcelona នៅសប្តាហ៍នេះបានចេញមកធ្វើការបង្ហាញជំហសាជាថ្មីថាក្លឹបគឺមិនត្រូវការអតីតតារាឆ្នើមរបស់ក្លឹបកីឡាករ Lionel Messi ដែលធ្លាប់បានចាកចេញទៅចូលរួមជាមួយនឹងក្លឹប PSG កាលពីរដូវក្តៅកន្លងមកនោះឡើយ។ លោក Joan Laporta បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតបែបនេះថាក្លឹប Barcelona មិនដែលមានបំណងក្នុងការចុះហត្ថលេខាសាជាថ្មីនាំយកកីឡាករ Messi មកវិញឡើយគិតចាប់តាំងតែពីបានបែកបាក់គ្នាកាលពីរដូវក្តៅកន្លងមកនោះ។ គួរឲ្យដឹងដែរថាកន្លងមក Messi ធ្លាប់មានពាក្យចចាមអារ៉ាមថានឹងអាចវិលត្រឡប់មកចូលរួមជាមួយនឹង…

Barcelona លុត Real Madrid យក ៣ពិន្ទុឈរនៅលេខរៀងទី៣បណ្តោះអាសន្ន

បរទេស៖ ទំរង់លេងរបស់ Barcelona អាចវិលត្រឡប់មកវិញគួរឲ្យរីករាយសម្រាប់អ្នកគាំទ្រក្លឹបក្រោយការបង្ហាញសមត្ថភាពដ៏អស្ចារ្យកាលពីប្រកួតយប់មិញយកឈ្នះគូប្រជែងធំបំផុតរបស់ខ្លួន Real Madrid ដល់ក្នុងទឺកដីតែម្តង។ លទ្ធផលបញ្ចប់ការប្រកួត Barcelona យកឈ្នះក្រុមកំពូលតារាង Real Madrid ក្នុងលទ្ធផលដល់ទៅ៤ទល់នឹង០ ដែលក្នុងនោះ Aubameyang ម្នាក់ឯងអាចរកបានដល់ទៅ២គ្រាប់។ Barcelona គ្រប់គ្រងបាល់បានសរុបដល់ទៅ៥៩ភាគរយនិងស៊ុតចំគោលដល់ដល់ទៅ១០លើកខណៈដែល Real Madridស៊ុតចំគោលដៅបានត្រឹមតែ៤ដងប៉ុណ្ណោះ។…

កីឡាករហូឡុង De Jong ត្រៀមបន្តកុងត្រាថ្មីរយៈពេល ៦ឆ្នាំ

បរទេស៖The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែបម្រើវ័យក្មេងហូឡង់ De Jong នឹងសម្រេចចិត្តចុងក្រោយមួយសម្រាប់អនាគតរបស់ខ្លួនជាមួយនឹងក្លឹប Barcelona ទោះបីជាមានព័ត៌មានអំពីការចាកចេញទៅBayern Munich ក្តី។ កីឡាករ Frenkie de Jong បានបញ្ជាក់ហើយថាគាត់នៅតែរីករាយជាមួយនឹងក្លឹប Barcelona ទោះបីជាកន្លងមកទំរង់លេងហាក់ដូចជាមិនសូវល្អប្រសើរដូចការរំពឹងទុកក្តីហើយអះអាងថាលោកនឹងបន្តកុងត្រាថ្មីដែលមានរយៈពេលរហូតទៅដល់៦ឆ្នាំទៀតជាមួយនឹងក្លឹប។ គួរឲ្យដឹងដែរថា De Jong…

Spotify ចាប់ដៃគូគ្នាBarcelona ប្តូរទាំងឈ្មោះកីឡាដ្ឋាននិងឈុតថ្មីសម្រាប់រដូវកាលក្រោយ

បរទេស៖ យោងតាមការបញ្ជាក់ដោយក្លឹបនិងក្រុមហ៊ុនសហការឧបត្ថម្ភធំផ្ទាល់កីឡាដ្ឋានព្រមទាំងយីហោរបស់ក្លឹបយក្សអេស្បាញBarcelona នឹងត្រូវបានប្តុរទាំង Logo និងឯកសណ្ឋានផងដែរ។ តាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនបានឲ្យដឹងថាកីឡាដ្ឋាននឹងត្រូវប្តូរឈ្មោះទៅជា Spotify Camp Nou ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការគ្នារវាងក្រុមហ៊ុន Spotify និងក្លឹបយក្សអេស្បាញមួយនេះ។ កិច្ចព្រមព្រៀងភាពជាដៃគូនេះផងដែរក៏មានការបញ្ចូលទាំងសិទ្ធក្នុងការប្តូរឈ្មោះនៅឈុតឯកសណ្ឋានខាងមុខរបស់ក្រុមកីឡាករបុរសនិងក្រុមកីឡាករស្ត្រីនិងជាពិសេសចាប់ផ្តើមពីឈុតហ្វឹកហាត់សម្រាប់រដូវកាល២០២២-២០២៣ខាងមុខ៕

Laporta៖ Barcelona មិនដែលពិភាក្សាដោយផ្ទាល់ណាមួយជាមួយនឹង Haaland ឡើយ

បរទេស៖ ក្រោយមានលេចឬព័ត៌មានអំពីការពិភាក្សាគ្នាដោយផ្ទាល់រវាងក្លឹបជាមួយនឹងកីឡាករគោលដៅ Erling Haaland ហើយនោះលោក Joan Laporta បានចេញមកបដិសេធថាមិនបានធ្វើការសកម្មភាពបែបនេះឡើយជាមួយនឹងខ្សែប្រយុទ្ធវ័យក្មេងរូបនេះ។ កន្លងមកសារព័ត៌មានជាច្រើនបានចេញផ្សាយថាក្លឹបបានធ្វើការពិភាក្សាគ្នាជាមួយនឹងភ្នាក់ងារកីឡាករដោយផ្ទាល់នៅក្នុងប្រទេសអាល្លឺម៉ង់ប៉ុន្តែប្រធានក្លឹបលោក Laporta បានចេញមកអះអាងថាគាត់ឬក្លឹបមិនដែលមានកិច្ចសន្ទនាបែបនេះទេ។លោកបញ្ជាក់ថា៖មិនដែលមានការជួបគ្នាដើម្បីពិភាក្សាតាមរូបភាពនេះទេជាមួយនឹង Haaland។ លោកបន្តថា៖នៅពេលដែលយើងបើកការចរចាណាមួយគឺយើងមិនចរចាជាមួយនឹងកីឡាករឡើយតែយើងនឹងចរចាជាមួយនឹងក្លឹប Borussia Dortmund ឯណោះវិញ៕

Barcelona យកបាន ៣ពិន្ទុទាំងប្រផិតប្រផោយលើ Elche

បរទេស៖ ប្រកួតយប់មិញនេះ Barcelona អាចទទួលបានជ័យជំនះសាជាថ្មីម្តងទៀតទទួលបាន៣ពិន្ទុទាំងប្រផិតប្រផោយយកឈ្នះក្រុម Elche ក្នុងលទ្ធផល២ទល់នឹង១។ ក្រុមភ្ញៀវ Barcelona គ្របដណ្តប់ទីលានប្រកួតដល់ទៅ៦៧ភាគរយប៉ុន្តែមិនអាចធ្វើអ្វីបានឡើយរហូតដល់ជិតចប់តង់ទី១ម្ចាស់ផ្ទះបែរជាអ្នកធ្វើបានសម្រេចមុនដោយកីឡាករ Fidel នៅនាទីទី៤៤។ ចូលដល់ការប្រកួតតង់ទី២ទើបតែ Barcelona អាចតាមស្មើមកវិញបានដោយកីឡាករខ្សែប្រយុទ្ធចំណូលថ្មី Ferran Torresនៅនាទីទី៦០ហើយការប្រកួតអូសបន្លាយរហូតដល់នាទីចុងក្រោយទើបកីឡាករ Depay ទទួលបានឱកាសបាល់ពិន័យ១១ម៉ែត្រស៊ុតយកជ័យជំនះជូនក្រុម។ បច្ចុប្បន្ន Barcelona…

Kessie នឹងក្លាយជាគោលដៅកីឡាករគ្មានតម្លៃគ្មានតម្លៃខ្លួនសម្រាប់ Barcelona

បរទេស៖ កីឡាករខ្សែប្រយុទ្ធសញ្ជាតិ Ivory Coast ឆ្នើម Kessie មកដល់ពេលនេះបានចំណាយពេលអស់រយៈពេល៥រដូវកាលមកហើយជាមួយនឹងក្លឹបយក្សអ៊ីតាលី AC Milan ប៉ុន្តែនៅរដូវកាលនេះទំនងជានឹងត្រូវសម្រេចចិត្តក្នុងការចាកចេញហើយ។ នៅថ្ងៃនេះក្លឹបយក្សអេស្បាញ Barcelona បានប្រកាសថាខ្លួនពិតជាមានផែនការក្នុងការចរចានាំយកកីឡាករខ្សែបម្រើប្រយុទ្ធរូបនេះមកចូលរួមក្លឹបពិតមែននៅរដូវក្តៅខាងមុខក្នុងនាមជាកីឡាករដែលមិនមានតម្លៃខ្លួនឡើយ។ កីឡាករវ័យ២៥ឆ្នាំរូបនេះមិនអាចបន្តកុងត្រាថ្មីជាមួយនឹងក្លឹបឡើយទោះបីជាបានខិតខំប្រឹងប្រែងជាច្រើនដងជាមួយនឹង AC Milan ក្តីហើយពេលនេះកំពុងក្លាយខ្លួនទៅជាកីឡាករគោលដៅរបស់ក្រុមរបស់លោក Xavi ដើម្បីអាចធ្វើការកែប្រែទំរង់លេងរបស់ Barcelona…

Barceloa កាន់តែចង់បាន Koulibaly តែ Napoli កាន់តែចង់រារាំង

បរទេស៖ ក្លឹបយក្សអ៊ីតាលីសាជាថ្មីនៅពេលនេះកំពុងតែខិតខំប្រឹងប្រែងក្នុងការរារាំងដំណើរការដោះដូរកីឡាករកីឡាករខ្សែការពារឆ្នើមម្នាក់របស់ខ្លួនដែលកំពុងត្រូវបានចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លឹបអ្នកមានបុណ្យ Barcelona ។ ក្លឹប Barcelonaត្រូវបាន The Goal ចេញផ្សាយថាបានត្រៀមកញ្ចប់លុយប្រមាណជា៤០លានអឺរ៉ុបដើម្បីអាចធ្វើការផ្ទេរយកកីឡាករខ្សែការពារ Kalidou Koulibalyឲ្យបាននៅរដូវក្តៅខាងមុខនេះ។ គួរឲ្យដឹងដែរថា Koulibaly បច្ចុប្បន្នកំពុងស្ថិតនៅក្នុងដំណើរការនៃការបន្តកុងត្រាថ្មីដែលមានន័យថាទាមទារឲ្យ Napoli ក្នុងការបន្ថែមប្រាក់កម្រៃឲ្យកាន់តែច្រើនទៀតដើម្បីអាចធានាដល់ការបន្តស្នាក់នៅរបស់គាត់ជាមួយនឹងក្លឹបបាន៕

Pedri ត្រូវបានគ្រូបង្វឹកប្រដូចទៅនឹងវិរៈបុរសម្នាក់របស់ Barcelona

បរទេស៖ កីឡាករវ័យក្មេងឆ្នើម Pedri ក្រៅតែពីមានព័ត៌មានចេញផ្សាយជាច្រើនរួចមកហើយនោះនៅពេលនេះត្រូវបានគេកំពុងប្រដូចសមត្ថភាពរបស់គាត់ទៅនឹងទំរង់លេងរបស់វិរៈបុរសក្លឹបលោក Iniesta ថែមទៀតផង។ គ្រូបង្វឹករបស់ក្លឹបគឺលោក Xavi ផ្ទាល់ដែលជាអ្នកធ្វើការប្រដូចនេះដោយលោកបាននិយាយថា Pedri បានរំលឹកគាត់ឲ្យនឹកឃើញឡើងវិញនូវសមត្ថភាពដ៏អស្ចារ្យរបស់លោក Iniesta ពេលមានវត្តមាននៅ Barcelona ហើយលោកបញ្ជាក់ថាបច្ចុប្បន្នមានកីឡាករតិចតួចណាស់ដែលមានសមត្ថភាពបែបនេះ។ កីឡាករខ្សែបម្រើវ័យទើបតែ១៩ឆ្នាំរូបនេះសាជាថ្មីបានបង្ហាញសមត្ថភាពនៅក្នុងឈុតធំរបស់ក្លឹបតាមរយៈជ័យជំនះជាបន្តបន្ទាប់និងចុងក្រោយនេះយកឈ្នះលើក្រុម AT Club ក្នុងលទ្ធផលដល់ទៅ៤ទល់នឹង០ទៀតផង៕