ព័ត៌មានជាតិ

រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បត់​ស្ដាំ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំ​ពីក្រោយ​និង​កិន​ម៉ូតូ ម្ចាស់​រងរបួស​

​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បត់​ស្ដាំ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំ​ពីក្រោយ​និង​កិន​ម៉ូតូ បណ្ដាលអោយ​ជនរងគ្រោះ​ដួល​បោក​និង​ថ្នល់​រងរបួស​បែកក្បាល​និង​សន្លប់​ស្ដូកស្ដឹង ចំណែក​តៃកុង​រថយន្ត​កុងតឺន័រ​បាន​រត់គេច​បាត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់​ថ្ងៃទី​១២​ខែ​សីហា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​៤៥​មេហ្គា​វ៉ាត់ តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិតក្នុង​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័ត៍មាន​ពី​កន្លែងកើតហេតុ​បាន​អោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​សង់​កូរ៉េ​ស៊េរី​ចាស់​១​គ្រឿង​មិន​មាន​ស្លាក​លេខ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ច្រកចូល​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​៤៥​មេហ្គា​វ៉ាត់ ស្រាប់តែ​ជិះ​មក​ជិត​ដល់​មុខ​រោងចក្រ​ម៉ូតូ​ក៏​បាន​បើក​វ៉ា​រថយន្ត​កុងតឺន័​រហើយ​បត់​ស្ដាំ​ដោយសារ​កកស្ទះ​ចរាចរ​ខ្លាំង​ពេក​ជនរងគ្រោះ​ក៏​បាន​បន្ថយល្បឿន ស្រាប់តែ​រថយន្ត​កុងតឺបើ​កមក​ពីក្រោយប​ត់​ស្ដាំ​មិន​ប្រយ័ត្នក៏​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ចំ​ពីក្រោយ​និង​កិន​ម៉ូតូ ជាប់​ក្រោម​កង់​រថយន្ត​បណ្ដាលអោយ​ជនរងគ្រោះ​ដួល​បោក​និង​ថ្នល់​រងរបួស​បែកក្បាល​សន្លប់​ស្ដូកស្ដឹង​។ បន្ទាប់ពី​កើតហេតុ​តៃកុង​រថយន្ត​កុងតឺន័រ​បាន​បើកទ្វារ​រថយន្ត​រួច​រត់គេច​បាត់ ចំណែក​ជន​រង​ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ដឹក​តាម​ម៉ូតូ​រ៉ឺម៉ក​កង់​៣​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋានក៏​បាន​ចុះ​មក​អន្តរាគម​ន៍​និង​ធ្វើការ​វាស់វែង​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​៕

2014-08-13_104014

មតិយោបល់