ភ្នំពេញ ៖ យុវជនម្នាក់ប្រើសប្រាស់គ្រឿងញៀន ហួសកំណត់ ធ្វើឲ្យបាត់បង់ស្មារតី បោកក្បាល ចង់ សម្លាប់ខ្លួនឯង តែដោយប្រជាពលរដ្ធ អាណិតអាសូរ ពេកក៏ នាំគ្នាចាប់ចងខ្សែរមិនឲ្យធ្វើបែបនេះ ទៀត ។ ហេតុការណ៏នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២០និង២០នាទី ថ្ងៃទី ១២ខែសីហា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវ១៣៦កែងនិងផ្លូវលេខ ២២៣ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌ ទួលគោក ។
យុវជនបែកថ្នាំនេះមានឈ្មោះ ស ញាញ់ អាយុ២៥ឆ្នាំ មុខរបរនិងកន្លែងស្នាក់នៅមិនពិតប្រាកដរ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ យុវជនបែកថ្នាំខាងលើ សង្ស័យ ប្រើប្រាស់ថ្នាំញៀនរហូតលើសកំរិតបណ្តាលអោយបែកថ្នាំញៀនហើយបាន ដើរស្រែកឡូឡាពេញផ្លូវ មិនត្រូវតែប៉ុណ្ណោះយុវជននេះបានព្យាយាមបោកក្បាលខ្លួនឯងនៅនិងថ្នល់បណ្តាលឲ្យបែកក្បាល់ហូរឈាម ឃើញដូចនេះប្រជាពលរដ្ធក៏នាំគ្នាជួយចាប់យុវជនបែកថ្នាំញៀននេះចងដៃចង់ជើង ដើម្បីកុំគេបោកក្បាលទៀត ។
បន្ទាប់មកប្រជាពលរដ្ធបានរាយការណ៏ទៅសមត្ថកិច្ច ឲ្យចុះមកជួយសង្គ្រោះ យុវជនបែក ខាងលើនេះ យកទៅមន្ទីរពេទ្យដើម្បីព្យាបាលនិងទំនាក់ទំនងទៅរកក្រុមគ្រួសារឲ្យមកយុវជននេះទៅផ្ទះវិញផងដែរ ។
មតិយោបល់