ព័ត៌មានជាតិ

តំលៃ​ភ្លើង​ថ្លៃ​កុងទ័​រដើរ​លឿន​ពេល​ប្រជា​ពល​រដ្ន​តវ៉ា​ព្រ​មាន​ផ្ដាច់​ភ្លើង​ចោល​

កំពង់ធំ​៖​ប្រជា​ពលរដ្ន​បាន​និយាយថា រាប់ពាន់​គ្រួសារ​នៅ​ខាង​ស្រុក​ស្ទោង​ក្នុង​ខេត្ត​ត​កំពង់ធំ​នេះ​បាន​ផ្ទុះ​កំហឹង​រឿង​ភ្លើង​អគ្គិសនី​ដែល​មាន​តំលៃ​ថ្លៃ កុងទ័​រដើ​រលឿន​ខុស​ប្រក្រតីមិន​សមាមាត្រ​ទៅនិង​ការប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​មិនតែប៉ុណ្ណោះ​ពេ​ល​ប្រជា​ពល​រដ្នរ​អូរ​ទាំ មេភ្លើង​បាន​គំរាម​ផ្ដាច់​ភ្លើង​ចោល​ធ្វើអោយ​បងប្អូន​មាន​ការភ័យខ្លាច​មិន​ហ៊ាន​តវ៉ា​ព្រោះ​ខ្លាច​អត់​ភ្លើង​ប្រើ នេះ​ក៏​ដោយសារ​តែ​ភ្លើង​ក្នុងស្រុក​ស្ទោង​ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន​ភ្លើង​អគ្គិសនី​បាន​ទិញ​ផ្ដាច់​អស់​ទៅហើយ​ទើប​បានជា​មាន​អំណាច​បែប​នេះ​។​

​តាម​ប្រភព​ព័ត​មាន​ពី​ប្រជា​ពល​រដ្ន​ដែល​រស់នៅ​តាម​បណ្ដោយ​ថ្នល់​មាន​មុខរបរ​លក់ដូរ តាម​ភោជនីយ៍ដ្ឋាន និង​កន្លែង​លក់ដូរ​តិចតួច​បាន​ប្រាប់អោយដឹង​ថា កាលពីរ​មុន​១​គឺ​ឡូ​វ៉ាត់​តំលៃ​៣០០០​រៀល តែ​ឥឡូវ​១​គឺ​ឡូ​តំលៃ​២៨០០​រៀល តែ​កុងទ័​រដើរ​លឿន​ជាង​មុន​បើ​គិត​ទៅ​អស់ថ្លៃ​ច្រើន​ជាង​កាល​នៅ​តំលៃ​៣០០០​រៀល​ទៅ​ទៀត ក្នុង​១​ខែៗ​គ្រាន់តែ​ចំណាយលុយ​ភ្លើង​អស់​រាប់​សិប​លាន​រៀល​តាម​ភោជនីយ៍​ហ​ដ្ឋា​ន​និង​ផ្ទះសំណាក់ តែ​ចំពោះ​អ្នកលក់ដូរ​តិចតួច​និង​ចាស់ជរា​ដែល​គ្មាន​របរ បាន​ប្រាប់ថា​ទោះ​គាត់​អត់​ប្រើ​សោះ​ក៏​អស់​ជាង​១០​ម៉ឺន​ក្នុង​១​ខែ ក្នុងករណី​នេះ​ហើយ​ដែល​ពួកគាត់​ខឹងសំបារ​ព្រោះតែ​កុងទ័​រដើរ​ខុស​ប្រក្រតី​។

​លោក ហ៊ុង​ហ៊ុក​ស៊ី់ន ម្ចាស់​ភ្លើង​នៅក្នុង​ស្រុក​ស្ទោង​នេះ​បាន​ប្រាប់អោយដឹង​ថា ក្នុងករណី​ដែល​ប្រជា​ពល​រដ្ន​តវ៉ា​ថា​កុងទ័​រដើរ​លឿន​នោះ​គឺ លោក​បាន​ប្រាប់​អោយ​ចេញ​មក​តវ៉ា​ចំពោះ​មុខ ងាយស្រួល​យក កុង​ទ័រទៅ​ថ្លឹង ឯការ​ថ្លឹង​កុងទ័​រ​ត្រូវយកទៅ​ថ្លឹង​នៅ​ក្រុងភ្នំពេញ​ដែល​ជា​កន្លែង​ថ្លឹង​ភ្លើង​របស់​រដ្ន ព្រោះ​កន្លែង​គាត់​គ្មាន​ឧបករណ៍​ថ្លឹង​ទេ ធ្វើបែបនេះ​ងាយស្រួល កុំ​អោយ​ចេះ​តែ​និយាយ​មួលបង្កាច់​ខុស​ការ​ពិត លោក​បាន​បន្ដថា​ចំពោះ​ប្រជា​ពល​រដ្ន​ដែល​បាន​និយាយថា​គំរាម​ចង់​ផ្ដាច់​ភ្លើង​នោះ​គឺ​ធ្វើ​ចំពោះ​បុគ្គល​ណា​ដែល​យឺតយ៉ាវ​មិន​មក​បង់​ភ្លើង​តាម​កាលកំណត់​ឬ​ហួស​រយះពេល​១​ខែ​ឈានចូល​២​ខែ​បើ​ទោះបីរ​បាន​ចេញ​ក័យ​វិប័ត្រ​រួចរាល់​ហើយ​ក្ដី រហូតដល់​ពេល​ផ្ដាច់​ភ្លើង​ទើប​យក​មក​បង់ ព្រោះ​លោក​បាន​ទុកពេល​អោយ​រយះពេល​២​ខែ​ឯណេះ​សំរាប់​ការបង់​ភ្លើង​នេះ​។​

​ប្រជា​ពលរដ្ន​បាន​សំណូមពរ​អោយ​អាជ្ញាធរ​ស្រុក ខេត្តកំពង់ធំ​មេត្តាជួយ​សំរួល​តំលៃ​ភ្លើង​និង​រៀបចំ​បណ្តាញ​ភ្លើង​ដោយ​ប្រើប្រាស់​ឧបករណ៍​ណា​ដែល​មាន​ភាព​សមាមាត្រ​ទៅ​និង​ការប្រើប្រាស់​តាម​មូលដ្ឋាន​អោយបាន​ត្រឹមត្រូវ​ជៀសវាង​អត់​ប្រើ​សោះ​កុងទ័​រដើរ​អត់​ឈប់​ឈរ​ធ្វើអោយ​ប៉ះពាល​ជីវភាព​ប្រជា​ពល​រដ្ន ជា​ពិសេស​ជន​ដែល​មាន​វ័យ​ចំ​ចាស់ ពុំ​អាច​រក​ថវិការ​មក​បង់ថ្លៃ​ភ្លើង​បាន​៕​
DSCN0762

មតិយោបល់