ព័ត៌មានជាតិ

ព្រឹត្តិការណ៍​ដែល​មនុស្ស​រត់​ជាន់​គ្នា​ស្លាប់​ទាំង ១១ ប្រចាំ​ទស្សវត្ស ក្នុង​នោះ​កម្ពុជា​ជា​ប្រទេស​ទី​ពីរ​ក្នុង​តារាង​

11- ថ្ងៃទី 4 កុម្ភះ​ឆ្នាំ 2006 ៖ មនុស្ស​ស្លាប់ 74 នាក់​ដោយ​ការរត់​ជាន់​គ្នា​នៅក្នុង​ពហុកីឡាដ្ឋាន​មួយ​របស់​ភី​លី​ពី​ន PhilSports

10 – ថ្ងៃទី 20 កុម្ភះ 2003 ៖​មនុស្ស​ស្លាប់​ដល់​ទៅ 100 នៅក្នុង​ហេតុការណ៍​ឆេះ​ក្លឹប​រាំ​រាត្រី​មួយ​ដែល​មាន​ទីតាំង​ដែល​បាន​ធ្វើឲ្យ​មនុស្ស​រាប់រយ​នាក់រ​ត់​ប្រសាច​ចេញ​ដើម្បី​យក​រួច​ខ្លួន​តែ​បែរ​ជា​ស្លាប់​ដោយ​ការរត់​ជាន់​គ្នា​ទៅវិញ​។

9- ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៣ ៖យ៉ាងហោច​ណាស់​មនុស្ស 115 នាក់​និង 30 នាក់​ជា​ក្មេង​ បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​រត់​ជាន់​គ្នា​មួយ​នៅត្រង់​ចំណុច​ស្ពាន​ដ៏​ចង្អៀត​មួយ​នៅ​ប្រសាទ​បុរាណ Ratangarh Temple នៅក្នុង​ស្រុក Datia ប្រទេស​ឥណ្ឌា​។​

8- ថ្ងៃទី 9 ឧសភា 2001 ៖​មនុស្ស 126 នាក់​បាន​ស្លាប់​ក្រោយ​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅលើ​ក្រុម​បង្កចលាចល​នៅក្នុង​តារាង​បាល់ទាត់​មួយ​នៅក្នុង​ទីក្រុង Accra ប្រទេ​សហ្គា​ណា​។
India
7- ថ្ងៃទី 30 កញ្ញា 2008 ៖​មនុស្ស 147 នាក់​ដែល​បាន​ស្លាប់​នៅក្នុង​ផ្លូវចេញចូល​ដ៏​រញ៉េរញ៉ៃ​នៃ​ប្រាសាទ Chamunda Devi របស់​ប្រទេស​ឥណ្ឌា​ដែល​មូលហេតុ​ចម្បង​ត្រូវបាន​គេ​ដឹង​ថា​មកពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា​មានការ​បង្កៃគ្រាប់​បែក​ផ្ទុះ​នៅក្នុង​ប្រាសាទ​ដែល​កំពុងតែ​មាន​មនុស្ស​ច្រើន​នោះ​។​

6- ថ្ងៃទី​3​សីហា​ឆ្នាំ 2008 ៖ វា​បាន​កើតឡើង​នៅក្នុង​ប្រទេស​ឥណ្ឌា​ដដែល​គឺ​នៅត្រង់​ចំណុច​ប្រាសាទ Naina Devi ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ដែល​វា​បាន​បង្ក​ឡើង​តំបូង​ឡើង​ដោយ​ការ​ជ្រួលច្របល់​ដោយ​ភ្លៀង​បាន​ធ្វើ​ផ្នែក​ខ្លះ​នៃ​ប្រាសាទ​បាន​ធ្លាក់​និងរ​លំហើយ​វា​បាន​សម្លាប់​មនុស្ស 162 នាក់​និង​របួស 47 នាក់​។​

5- ថ្ងៃទី 1 កុម្ភះ​ឆ្នាំ 2004 ៖​មនុស្ស​ប្រហែល​ជា 251 នាក់​បាន​ស្លាប់​នៅលើ​ស្ពាន Jamarat នៅ​តំបន់ Mecca ប្រទេស​អារ៉ាប់។

4- ខែ​មករា​ឆ្នាំ 2005 ៖​ជា​ឆ្នាំ​ដែល​មនុស្ស 265 នាក់​ដែល​បាន​ស្លាប់​ដោយសារ​ការ​រត់​ជាន់​គ្នា​នៃ​ក្រុម​អ្នក​ធ្វើ​ធម្ម​យាត្រា​របស់​សាសនា​ហិណ្ឌូ​នៅឯ​ប្រាសាទ Maharashtra ប្រទេស​ឥណ្ឌា​។​

3- ថ្ងៃទី 12 មករា​ឆ្នាំ 2006 ៖​នៅក្នុង​ប្រទេស​អារ៉ាប់​ដ​ដែល​នៅ​ឯ​ស្ពាន Jamarat ក្នុង​តំបន់ Mecca ដដែល​ហើយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ 345 នាក់ ។​

2-​ថ្ងៃទី 22 វិច្ឆិកា​ឆ្នាំ 2010 ៖​ជា​សោកនាដកម្ម​អាក្រក់​បំផុត​របស់​ប្រទេស​កម្ពុជា​ដែល​បាន​សម្លាប់​មនុស្ស​ដល់​ទៅ 351 នាក់​នៅ​ត្រង់​ស្ពាន​កោះ​ពេជ្រ​។​

1- ថ្ងៃទី 31 សីហា​ឆ្នាំ 2005 ៖ ជា​មហា​ព្រឹត្តិការណ៍​ដ៏​គួរឲ្យ​សង្វេគ​ដែល​មនុស្សដ​ល់​ទៅ 1000 នាក់​បាន​ស្លាប់​ដោយ​គ្រាន់តែ​ការ​រត់​ជាន់​គ្នា​នៅលើ​ស្ពាន​មួយ​នៅក្នុង​ទីក្រុង​បា​ដា​ដ​ប្រទេស​អ៊ីរ៉ាក់​៕​

មតិយោបល់