ព័ត៌មានជាតិ

Luis Suarez អាច​ហ្វឹកហាត់​ជាមួយនឹង​ក្រុម​ថ្មី​ខ្លួន តែ​ករណី​ព្យួរ​លេង នៅតែ​បន្ត​

​ព្រះរាជអាជ្ញា​តុលា ផ្នែក​កីឡាបាល់ទាត់ បាន​ប្រកាស​ឲ្យ​ថា ករណី​កីឡាករ Luis Suarez ដែល​ខាំ​ស្មា​កីឡាក​ខ្សែការពារ របស់​អ៊ីតាលី ក្នុងអំឡុងពេល World Cup និង​ត្រូវបាន​គេ​ព្យួរ​ឲ្យ​បញ្ឈប់​សកម្មភាព​កីឡា​រយៈពេល ៤ ខែ នៅតែ​បន្ត និង​ព្យួរទុក ។​

​កីឡាករ​សញ្ជាតិ​អ៊ុយ​រ៉ូ​ហ្គាយ វ័យ ២៧ ឆ្នាំ​រូប​នេះ ចាប់តាំងពី​ចាកចេញ​ពី​ក្លិប ហង្ស​ក្រហម ទៅកាន់ Barcelona ហើយ​ដាក់​ពាក្យបណ្តឹង​ជា​លើកដំបូង របស់ខ្លួន ទៅកាន់​គណៈកម្មាធិការ​បណ្តឹង​សារទុក្ខ របស់ FIFA ក៏ប៉ុន្តែ​ត្រូវ​បាន អាជ្ញាធរ​ច្រានចោល ។​

​ទោះបីជា​យ៉ាងណា ព្រះរាជអាជ្ញា​តុលា ផ្នែក​កីឡាបាល់ទាត់ បាន​អះអាង​ថា ករណី​ខាងលើ នៅតែ​ជាប់​ការព្យួរ ក៏ប៉ុន្តែ កីឡាករ​រូបនេះ អាច​ចូលរួម​ហ្វឹកហាត់ ជាមួយនឹង​ក្រុម​ថ្មី​របស់​ខ្លួន ក្នុងអំឡុងពេល ហាមប្រាម​នេះ ។​

luis-suarez-bites-giorgio-chiellini-2014-world-cup

មតិយោបល់