ព័ត៌មានជាតិ

បុរស ២នាក់ រងរបួសធ្ងន់ស្រាល ក្រោយបើកគោយន្តជាន់មីន នៅស្រុកជ្រាំក្សាន្ត

ព្រះវិហារ: នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២និង៤២នាទី មានករណីគោយន្តកន្ត្រៃបើកជាន់មីនមួយលើក ចំណុចភូមិបុស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត បណ្ដាលឲ្យគ្រោះថ្នាក់ចំនួនមនុស្ស ២នាក់៖
១/ជនរងគ្រោះឈ្មោះ ធីធា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំខាងលើ រងរបួសធ្ងន់។
២/ជនរងគ្រោះឈ្មោះ សុខពូ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំខាងលើរបួសស្រាល។

មូលហេតុ៖ បើកគោយន្តដឹកខ្សាច់យកទៅដាក់វត្តភូមិបុស្បូវ ចំពោះជនរងគ្រោះទាំងពីរនាក់បានបញ្ជូនមន្ទីរពេទ្យ ១៦មករាខេត្តព្រះវិហារ៕

មតិយោបល់