ខេត្តកំពង់ធំ៖ មានបទល្មើសនេសាទរាប់រយកន្លែង រាប់ពាន់មែត្រអណ្ដែតលើផ្ទៃទន្លេក្នុងឃុំផាត់សណ្ដាយ បទល្មើនេះបានក៏ក្រើកឡើងសារជាថ្មីម្ដងទៀតហើយ បន្ទាប់ពីររដូវវស្សាឈានចូលមកដល់ តែក្នុងនោះគេសង្កេតឃើញថាគ្មានអាជ្ញាធរ សមត្ថកិច្ចជំនាញនឹងមន្ត្រីរដ្ឋបាលជលផលណាមួយចេញមុខបង្ក្រាបលើបទល្មើសនេះបានទាល់តែសោះនេះបណ្ដាលមកពីរអាជ្ញាធរមូលដ្ឋាន រួមទាំងមន្ត្រីជំនាញផ្នែកជលផលមានការឃុបឃឹតគ្នាបើកភ្លើងខៀវពីរអាជ្ញាធរខេត្តហើយមើលទៅ ទើបបទល្មើសទាំងនោះអណ្ដែតពេញផ្ទៃទន្លេដែលស្ថិតនៅឃុំផាត់សណ្ដាយ។
តាមប្រភពពត័មានពីរប្រជាពលរដ្ឋបានប្រាប់អ្នកសារពត័មានថាមានសហគមន៏ពីរនាក់នៅផាត់សណ្ដាយបានរត់ការយកលុយបងឲ្យមន្ត្រីជំនាញជលផលដើម្បីអោយជនល្មើសងាយស្រួលក្នុងការដាក់របាំងសាច់លបឧបករណ៏ខុសច្បាប់ជាច្រើនទៀតដើម្បីបំផ្លាញពូជត្រី ដែលកំពុងពងកូន និងបានធ្វើឲ្យមឆ្ឆាជាតិ មានភាពខ្សត់ខ្សោយ នៅស្រុកខ្មែរនឹងដាច់ពូជត្រីជាបណ្ដើរៗហើយ ពាក់ព័ន្ឋទៅនឹងបញ្ហារចោទប្រកាន់នេះ លោក យ៉ាន វិសាក់ នាយផ្នែករដ្ឋបាលជលផលឃុំផាត់សណ្ដាយបានអោយដឹងថាលោកបានបង្ក្រាប់បទល្មើសជាច្រើនលើក ច្រើនដងហើយតែជនល្មើសនៅតែបន្តរច្រើនឡើងៗ ហើយបើលោកចង់ផ្សាយ ក៏សូមអញ្ជើញផ្សាយចុះ សូមអញ្ជើញ។
តាមការឲ្យដឹងពី ប្រភពច្បាស់ការ បានឲ្យដឹងថា បទល្មើសរីកដុះដាលដូចផ្សិត តែជនល្មើសក៏នៅតែបន្តប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ បានដោយរលូន ដោយសារតែគេដឹងថា បណ្តាលមកពី នាយខណ្ទ នាយផ្នែករដ្ឋបាលជលផល ជាប់ត្រគៀគ ងាកមិនរួច បណ្តែតបណ្តោយ បើកភ្លើងខៀវឲ្យមានការដាក់បទល្មើសនេសាទ ដោយខុសច្បាប់ តែទោះជាមានការបង្ក្រាប យ៉ាងណានោះ ក៏មិនអាចលុបបំបាត់ចោលបានទេ ហើយក៏ គ្មានវិធីណាធ្វើឲ្យ បទល្មើសមានការថយចុះនោះទេ ដោយសារតែនៅក្នុងឃុំ ពាមបាង និងឃុំ ផាត់សណ្តាយ លោក ប៉ែន វណ្ណរិទ្ធ និងលោក យ៉ាន់ វិសាក់ បើកភ្លើងខៀវឲ្យប្រជាពលរដ្ឋ ចិញ្ចឹមកូនត្រីឆ្តោររាប់បែរត្រី ក្នុងមួយផ្ទះ មានដល់ទី២បែរត្រីឯណោះ ដូច្នេះកូនត្រីឆ្តោរ ត្រូវការចំណី ទើបបានជាអ្នកចិញ្ចឹមកូនត្រីឆ្តោរទាំងអស់ ចាំបាច់ត្រូវតែដាក់បទល្មើសយកត្រីគ្រប់ប្រភេទ មកកិនឲ្យត្រីឆ្តោរស៊ី។
លោក អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានមានប្រសាសន៏ថា លោកបានទទូលពត៌មាន ស្តីបទល្មើដែលកំពុងតែ ដាក់ត្រៀបត្រានៅលើផ្ទៃទឹកនេះហើយ ព្រមទាំងឲ្យកំលាំងសមត្ថកិច្ចនិងសមត្ថកិច្ចជំនាញចុះទៅបង្ក្រាបនៅពាមបាងបានមួយចំនួនហើយ និងនិងចាត់ឲ្យជំនាញជលផលចុះទៅបង្ក្រាបនៅចំណុច ឃុំផាត់សណ្ដាយ បន្តរទៀត តែពេលនេះមានការយឺតយ៉ាវដោយសារកំពុងតែជាប់ដៃបង្ក្រាបបទល្មើសនេសាទនៅចំណុចពាមបាងហើយបានបន្តរទៅចំណុច គន្លងតាឈុន ក្រឡរបាយក្អែក ទ្វាបឹងនិងចុះទៅបង្ក្រាបកន្លែងផ្សេងៗដែលស្ថិតនៅក្នុងទឹកដី ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
មតិយោបល់