ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់​ចរាចរណ៍រថយន្តដាច់កង់រត់ចូលតូបលក់កាហ្វេ ផ្លូវជាតិលេខ៤​…

កំពង់ស្ពឺ​:នៅរសៀល​ ថ្ងែទី២៤ ខែកក្កដា ឆ្នាំ​២​០២៣ វេលាម៉ោង ១៥:២០នាទី នៅលើផ្លូវលេ​ខ​៤​ចន្លោះគីឡូម៉ែត្រលេខ​ ៤៣-៤៤ ចំណុចភូមិស្នោរទី១ សង្កាត់​រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានរថយន្ត ០១គ្រឿង ម៉ាកនីសាន់ពណ៍ស ផ្លាកលេខចង្កូតស្តាំ​ KPS-1681 សណ្ដោងសឺមីរម៉ក​ ព​ណ៌ស​ពា​ក់​ស្លាកលេខ​ កំពង់ស្ពឺ 4A-0508 បើកប​រពីទិសខាងកើតទៅទិសខាងលិច​ បេីកមកដល់ទីតាំងខាងលេីរថយន្ដដាច់កង់​ខាងក្រោយផ្នែកខាងស្ដាំ កង់រត់ចូលតូបកាហ្វេ​នៅ​ជាប់ផ្លូវ​ជាតិ​លេខ​៤​ ។

តាមសមត្ថកិច្ចចរាចរណ៍បញ្ជសក់ថា​ អ្នកបើកបររថ​យន្ដមានឈ្មោះ​ សុន កុស​ល ភេទប្រុស​ ២៩ឆ្នាំ ទីលំ​នៅភូមិក្រាំងតាវ៉ាយ ឃុំហោងសំណំ ស្រុកឧរ៉ាល់​
ជារថយន្ដដឹកថ្ម។ រីឯ​ម្ចាស់តូបកាហ្វេឈ្មោះ ស៊ុន ប៊ុនធឿន ភេទប្រុស​ អាយុ៤៩ឆ្នាំ​ រស់នៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងហេតុការណ៍​ខាងលេី​មិនបណ្តាល​ឱ្យ​រងរបួសដល់មនុ​ស្ស​ឡេីយ​ (មានសំណាងណាស់)។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បានយករថយន្ដ​ខាងលេី​មករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ដដេីម្បីធ្វេីការដោះស្រាយនិងចំណាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់