ព័ត៌មានជាតិ

Real Madrid បានត្រឹមតែ​ស្មើ ជាមួយនឹង Atlético Madrid

​អេ​ស្ប៉ាញ​៖ សម្រាប់​ការប្រកួត​ជើង​ទី ១ នៅក្នុង​ក្របខណ្ឌ Copa del Rey ដែល​បញ្ចប់​វេលា​ម៉ោង ៤ ទៀប​ភ្លឺ​នេះ ក្លិប Real Madrid បានត្រឹមតែ ស្មើ ១ – ១ ជាមួយនឹង​ក្លិប ម្ចាស់​ជើងឯក La Liga Atlético Madrid តែប៉ុណ្ណោះ ។ ដោយឡែក​សម្រាប់​ជើង​ទី ២ ក្លិប Atlético Madrid នឹង​ទ​ទូល Real Madrid វិញ នៅ​ថ្ងៃ​ទី ២៣ ខែ សីហា​នេះ ។​
Real Madrid
​កីឡាករ James Rodriguez បាន​រក​គ្រាប់​បាល់​ជូន​ក្លិប​ដំបូង នៅ​នាទី ៨០ ខណៈ​ដែល​បាល់ ស្ថិត​ក្នុង​លក្ខណៈ​ស្រ​វ៉េ​ស្រ​វ៉ា​នៅមុខ ទី Atlético Madrid ក៏​ជា​ឱកាស កីឡាករ​សញ្ជា​តិកូ​ឡ៊ុំ​ប៊ី​រូប​នេះ​ទាត់​បំប៉ោង​សំណាញ់ តែម្តង ។ តែ​សំណាង​អាក្រក់​របស់ Real Madrid នៅ​នាទី ៨៨ ខណៈ​ដែល​បាល់​ជ្រុង​របស់ Atlético Madrid ក៏​ភ្លាត់ស្នៀត ធ្វើឲ្យ Raul Garcia មានឱកាស​ស្វែងរក​គ្រាប់​បាល់​តាម​ស្មើ ជូន​ក្លិប ។​

​មុន​ការប្រកួត​នេះដែរ គ្រូបង្វឹក​ក្លិប Atlético Madrid លោក Diego Simeone ក៏​បាន​ស​សើរ​ដល់ ក្លិប Real Madrid ថា​ក្លិប​នេះ​នឹង​ខ្លាំង​ជាង​រដូវ​កាល​មុន ដោយ​ពាំនាំ​កីឡាករ​ល្អ ក្នុងនោះ​មាន Toni Kroos និង James Rodriguez ដែល​សំឡឹង​ឃើញ​ពី World Cup ។ ទោះជា​យ៉ាងនេះក្តី សម្រាប់​ការប្រកួត​នៅ ពហុ​កីឡដ្ឋាន Bernebeu ក្លិប Real Madrid មិន​អាច​លុត ក្លិប Atlético Madrid បាន​ឡើយ​ដោយ​ត្រឹមតែ​ស្មើ ១ – ១ តែប៉ុណ្ណោះ ។ ដោយឡែក​ជើង​ទី ២ តើ Real Madrid អាច​មាន​សង្ឈឹម​ដែរឬទេ នៅលើ​ទឹកដី Diego Simeone ?

​បញ្ជាក់​ផង​ដែរ​ថា ក្លិប Real Madrid នៅ​មុន​រដូវ​កាល​ថ្មី​ចាប់ផ្តើម​ក្រុម​របស់​លោក Carlo Ancelotti បានឈ្នះ​ពាន​១​មួយ​រួច​ហើយ​គឺ​ពាន​បើក​រដូវ​កាល Champions បន្ទាប់ពី​បាន​យកឈ្នះ ក្រុមអេ​ស្ប៉ាញ​ដូចគ្នា Sevilla ២-០ ៕
ទស្សនាឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់