តាកែវៈ កាលពីវេលាម៉ោង ០០ និង ៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ លើផ្លូវជាតិលេខ២ ចន្លោះបង្គោលលេខ ១១៤-១១៥ ស្ថិតភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានករណីរថយន្តធុនធំមួយគ្រឿងបើកធ្លាប់ផ្លូវក្រឡាប់ដោយខ្លួនឯង។
ដំណើររឿង៖ នៅវេលកើតហេតុ មានរថយន្តមួយគ្រឿងដឹកស្រូវម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ 3C-4856 ម្ចាស់ឈ្មោះ ថា ភេទប្រុស បើកបរដោយឈ្មោះ ម៉ៅ ភេទប្រុស អាយុ ៤៣ ឆ្នាំ រស់នៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ខណៈមកដល់ចំណុចខាងលើតៃកុងងងុយដេកក៏ជ្រុលចង្កូតបណ្ដាលឲ្យធ្លាក់ផ្លូវក្រឡាប់តែម្ដង សំណាងមិនមានមនុស្សរងរបួស។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីដោះស្រាយតាមច្បាប់៕
មតិយោបល់