ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

រូប​ស្រា​តរបស់ ប៉ុប​ពី កំពុង​អុកឡុក​ហ្វេ​សប៊ុក​

​ភ្នំពេញ​៖ ថ្ងៃទី ១៨ ខែ សីហា​នេះ រូបភាព​មួយ​សន្លឹក​របស់ តារា​សម្តែង ភេទ​ទី ៣ នាង ប៉ុប​ពី ក្លាយជា​ប្រធានបទ​ក្តៅគគុក អុកឡុក និង ដុត​អារម្មណ៍ បណ្តា​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ។​

​រូបភាព​មួយ​សន្លឹក​របស់ ប៉ុប​ពី ស្លៀក​តែ​ខោ​ក្នុង និង​ល្វែងលើ អាក្រាត ដោយ​យក​ដៃ​បិទ​ចំណុច​សំខាន់​របស់​ខ្លួន ដោយ​ថត​លក្ខណៈ Selfie ឬ ភាសា​ខ្មែរ សាមញ្ញ​ថា ប្រើ​កាម៉េរ៉ា​មុខ ថត​ខ្លួនឯង ត្រូវបាន​ម្ចាស់​គណនី​ហ្វេ​សប៊ុក ឈ្មោះ​ក្តាមស្រែ យក​មក​ចែកចាយ ដោយ​សរសេរថា “​កញ្ញា PoPy អតីត​លោក PoPy (​ខ្ទើយ​) ថត​បង្ហាញ​រាង​យ៉ាង Cute SaLop មិន​ចាញ់​រូបរាងកាយ​ស្ត្រី Original នោះទេ​..!​តែ​មិន​គួរ​ថត​ផុស​នោះទេ អាច​នឹង​ប៉ះពាល់​ដល់​អារម្មណ៍​សុភាពនារី និង សុភាព​បុរស​ជា​កុលបុត្រ​ខ្មែរ​យើង​” ។​

​ជាមួយនឹង​ការ​បង្ហោះ​រូប​នេះ​ដែរ មាន​អ្នក​ចែកចាយ​បន្ត​ជាច្រើន​នាក់ ដែល​កំពុង​ដុត​ឈួល អារម្មណ៍​អ្នកលេង​ហ្វេ​សប៊ុក​ផ្សេងទៀត ឲ្យ​អើត​ករ​ចំហ​រមាត់ ផ្ទៀង​មើល​រូបភាព តារា​សម្តែង​ភេទ​ទី ៣ ប៉ុប​ពី ដែល​មាន​រាងកាយ​មិន​ចាញ់​ស្រី​ពិតៗ ។​

​នេះ​មិនមែន​ជា​លើក​ទី ១ នោះទេ គេ​នៅ​ចាំបាន​ថា នៅ​ឆ្នាំ ២០១២ រូបថត​ស្រាត របស់ ប៉ុប​ពី ក៏​ធ្លាប់បាន​បង្ហាញ​ជា​សាធារណៈ ជាពិសេស​នៅលើ​បណ្តាញ​សង្គម ដែល​ធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​មួយ​នេះ​ភ្ញាក់ផ្អើល ។ ក្រោយមក​នាង​បាន​ចេញមុខ​បកស្រាយ​ថា “​រូបនេះ ជា​រូបគេ​យក​ទៅ​កែ ព្រោះ​ខ្ញុំ​បាន​ស្លៀក​ខោខ្លី​(​ខោ​លី​អូ​) ដែរ មិនមែន​គ្មាន​អ្វី​សោះ​អីចឹង​ទេ​”” ។ តែ​ទោះជា​យ៉ាងនេះក្តី កាល​នោះ​នាងរង​ការរិះគន់​យ៉ាង​ចាស់ដៃ ពី​សំណាក់​សុភាពបុរស សុភាពនារី ដែល​មើលងាយ​វប្បធម៌​ខ្មែរ ៕

Popy
Popy (1)

Popy

រូបស្រាតប៉ុបពីដែលបែកធ្លាយ នៅឆ្នាំ ២០១២

មតិយោបល់