តាមសេចក្តីប្រកាសមួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទ ដោយអយ្យកាប្រជាជន កំពូល ( PPS) បានឱ្យដឹងថា លោក សាងប៉ាវ ដែលជាអតីតអភិបាលក្រុងចាងស៊ី របស់ខេត្តសាន់ស៊ី ត្រូវបានដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេតមួយពីបទរំលោភអំណាច និងអំពើពុករលួយ ។
លោក ឌួនជាំងហ្គូ ដែលជាអតីតប្រធាននាយកដ្ឋានដឹកជញ្ជូន របស់រដ្ឋបាលខេត្តសាន់ស៊ី ត្រូវបានដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេតមួយ ពីបទស៊ី សំណូក ។
លោក ជា ជាំនមីង ដែលជាអតីតអនុប្រធានក្រុមហ៊ុនរដ្ឋ Shanxi Road and Bridge Constru Ction Group Co.Ltd ត្រូវបានដាក់ឱ្យស្ថិត ក្រោមការស៊ើបអង្កេត ពីបទអំពើពុករលួយ និង គៃបន្លំមូលនិធិសាធារណៈ ។
លោក លី ហួសុង ដែលជាអតីតប្រធាននាយកដ្ឋានគ្រប់គ្រងការដឹកជញ្ជូនរបស់រដ្ឋបាល ខេត្តសាន់ស៊ី ត្រូវបានដាក់ឱ្យស្ថិតក្រោមការស៊ើប អង្កេត ពីបទអំពើពុករលួយ ។
តាមសេចក្តីប្រកាសបានឱ្យដឹងថា អ្នកទទួលខុសត្រូវទាំង៤រូបនេះ ស្ថិតនៅក្រោមវិធាន ការដែលមានស្រាប់។ តាមនីតិវិធីនៃក្រមព្រហ្មទណ្ឌរបស់ចិន បានឱ្យដឹងថា វិធានការដែលមានស្រាប់រួមមាន ការកោះហៅមកសាកសួរ ការដោះលែងដោយតម្កល់ប្រាក់ធានា ការស្នាក់នៅក្រោមការឃ្លាំមើល ការឃុំខ្លួន និងការចាប់ខ្លួន ។ PPS មិនបានបញ្ជាក់ច្បាស់អំពីវិធានការដែលបានប្រកាន់យក នៅ ក្នុងបញ្ហានេះនោះឡើយ ៕
មតិយោបល់