ព័ត៌មានជាតិ

ផ្ទះជាង៥០០ខ្នងរងការបំផ្លាញ ដោយសារភ្លៀងលាយឡំខ្យល់ កន្ទ្រាក់ របួសមនុស្ស ៣នាក់

សៀមរាប : លំនៅឋានប្រជាពលរដ្ឋ ជាង៥០០ខ្នងរងការបំផ្លាញ រលំនិងប៉ើងដំបូល បណ្តាលឲ្យមនុស្សរបួសធ្ងន់-ស្រាលចំនួន៣នាក់ ដោយសារភ្លៀងមួយមេធំ លាយឡំ និងខ្យល់ កន្ទ្រាក់។

ហេតុការណ៍នេះ កើតឡើងនៅម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ក្នុងភូមិចំនួន៥នៃឃុំស្រែណូយ ស្រុក វ៉ារិន ខេត្តសៀមរាប។

សមត្ថកិច្ច បានឲ្យដឹងថា កត្ដាធម្មជាតិនេះ ប៉ះពាល់ចំនួន៥ភូមិក្នុងនោះមាន ភូមិវត្ត,ភូមិស្រែពោធិ៍ ,ភូមិដៃអាវ, ភូមិគោកវត្ត,ភូមិ ស្រែណូយ,ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

សមត្ថកិច្ច បន្តថា ក្រោយពីភ្លៀងលាយខ្យល់ កន្ទ្រាក់មួយមេធំរួចមកក៏បានឈប់ទៅវិញបណ្តាលឲ្យមានផ្ទះពលរដ្ឋខូចខាតអស់ ចំនួន២៥៩គ្រួសារ ស្មើនឹង២៥៩ផ្ទះក្នុងនោះ (ខូចខាតរលំផ្ទាល់ដីទាំងស្រុងអស់២៤ខ្នងផ្ទះ ស្មើនឹង២៤គ្រួសារ) និងប៉ើងដំបូល២៣៥ខ្នងផ្ទះ (ស្មើនឹង២៣៥គ្រួសារ) ខូចរថយន្ដ០៦គ្រឿង និងឥវ៉ាន់គ្រឿងឧបភោគ បរិភោគមួយចំនួនធំព្រមទាំងមានអ្នករបួសធ្ងន់ស្រាល៣នាក់ស្រី២នាក់ (ក្នុងនោះស្រាល០២ ធ្ងន់១ ភេទស្រីឈ្មោះ ម៉ង់. ពេញ ស្រីអាយុ៥៥រស់នៅភូមិស្រែណូយ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

បច្ចុប្បន្នជនរងគ្រោះដែលត្រូវរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះធម្មជាតិរលំផ្ទះនោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូន យកទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ចំណែកអ្នករបួសស្រាស ទាំង២នាក់ ត្រូវបានក្រុមគ្រួសារដឹកយកមកព្យាបាលទៅមណ្ឌល
សុខភាព ឃុំស្រែណូយ៕

received_1721415474810779 received_1721415504810776 received_1721415528144107 received_1721415564810770 received_1721415574810769 received_1721415604810766

មតិយោបល់