ព័ត៌មានជាតិ

ឆ្មា​ខ្មៅ Sunderland រក​វិធី​ដាក់​សំពាធ​បន្ថែម​លើ​ក្រុម​បិសាច​ក្រហម

​ក្រុម​ឆ្មា​ខ្មៅ Sunderland កំពុង​ស្វែងរក​វិធី ដើម្បី​ដាក់​សំ​ពាធ ទៅលើ ក្រុម បិសាច​ក្រហម Manchester United ដែល​ជួប​គ្នា នៅ ពហុ​កីឡដ្ឋាន Stadium of Light វេលា​ម៉ោង ១០ និង ០០ នាទី​យប់​នេះ​។​
LIVE-Sunderland-v-Manchester-United-Premier-League
​ការប្រកួត​បើកឆាក​ដំបូង ឆ្មា​ខ្មៅ អាច​ប្រកួត​បានត្រឹមតែ​ស្មើ ២ – ២ ជាមួយនឹង West Brom នៅ Hawthorns ខណៈ​ដែល បិសាច​ក្រហម ដេក​ស្អាត ដោយ​ចាញ់​ក្រោម​ថ្វីដៃ ក្លិប​ក្ងាន​ព្រៃ Swansea ។​
​អ្នក​ចាត់ការ​ទូទៅ​ក្លិប ឆ្មា​ខ្មៅ Poyet នឹង​បញ្ចូល អ្នកការពារ Billy Jones និង Santiago Vergini សម្រាប់​ការប្រកួត​នេះ បន្ទាប់​ពី​អវត្តមាន​ប្រកួត​ជា​មួយ​នឹង Baggies (West Brom) ។​

​កីឡាករ Billy Jones នឹង​វិលត្រឡប់​មក​វិញ បន្ទាប់​ពី​បញ្ហា​របួស​គន្លាក​សរសៃ​ពួរ ស្របពេល​ដែល កីឡាករ Santiago Vergini អាកខាន​ដោយសារតែ​បញ្ហា​រដ្ឋបាល ។​
​ទោះជា​យ៉ាងណា​ខ្សែ​បម្រើ Emanuele Giaccherini នឹង​អវត្តមាន​សម្រាប់​ការប្រកួត នៅ​រាត្រី​នេះ ដោយ​បន្ត​ការព្យាបាល របួស​ក្រលៀន​របស់ខ្លួន ។​

​ទន្ទឹមនឹងនេះ ខ្សែប្រយុទ្ធ​បិសាច​ក្រហម Manchester United កីឡាករ Robin van Persie ត្រូវបាន​រំពឹងថា នឹងដាក់​បញ្ចូ​ការលេង នៅ​រាត្រី​នេះ បន្ទាប់​ពី​អវត្តមាន​នៅ​ថ្ងៃ​បើក​ឆាក ។​
​សម្រាប់​ការប្រកួត ដំបូង របស់​អ្នកគ្រប់គ្រង​ថ្មី Louis van Gaal ពិតជា​ទទួល​រង​ការ​យ៉ាប់យឺន ដោយសារតែ បាត់បង់ កីឡាករ​ជាច្រើន ព្រោះតែ​បញ្ហា​របួស ក្នុងនោះ ខ្សែការពារ Jonny Evans របួស​ជើង Luke Shaw របួសរ​សៃពួរ​ជើង និង Marcos Rojo ដែល​ទើបតែ​ទិញ​ថ្មី មិន​ត្រូវ​បង្ហាញខ្លួនស្ថិតក្នុងបណ្ណការងារ​ ហើយ Jesse Lingard រងរបួស​ក្បាលជង្គង់​យូរអង្វែង​បំផុត ។ ដោយឡែក Rafael របួស​ក្រលៀន និង ខ្សែ​ប្រយុទ្ធ Danny Welbeck របួស ជង្គង់ ធ្វើឲ្យ Louis van Gaal ក្រពុល​មុខ ៕​

មតិយោបល់