ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្តធន់ធំផ្អើលនៅឃុំផ្សារដែក

កំពង់ឆ្នាំង: នៅថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ៩និង៤៥ នាទី លើផ្លូវជាតិលេខ០៥ ត្រង់ចំណុចចន្លោះ គីឡូម៉ែត្រ ៤១-៤២ ស្ថិតក្នុងភូមិពោធិរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានកើតករណី គ្រោះថ្នាក់ចរាចរណ៍ដោយ ម៉ូតូ ០១ គ្រឿងម៉ាក FTR 150 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CP-8430 បើកបរ ដោយឈ្មោះ កេះ វណ្ណ: ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ បើកបរចេញពីទិសខាងជើងទៅទិស ខាងត្បូងលុះបើកបរមកដល់ចំណុចខាងលើ ក៏ត្រូវបាន រថយន្ត ០១ គ្រឿងម៉ាក HYUNDAI ពណ៌សលាយទឹកប៊ិច ពាក់ស្លាកលេខ កំពង់ចាម 3A-3150 ដែលមានសណ្តោងរ៉ឺម៉ក ពណ៌ទឹកប៊ិច គ្មានស្លាកលេខ បើកបរដោយឈ្មោះ ប៉ន ដុល្លារ ភេទ ប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិតំរិល ឃុំតំរិល ស្រុកអូររាំងឪ ខេត្តកណ្តាល បើកបរក្នុងដំណើរច្រាស់ទិសគ្នាបានបុក បណ្ដាលឲ្យស្លាប់ ១ នាក់ប្រុស(អ្នកបើកបរម៉ូតូ)នៅកន្លែងកើតហេតុ ខូចម៉ូតូ ០១ គ្រឿងស្រាល រីឯរថយន្តបានបើករត់គេចចូលមកក្នុងក្រុង កំពង់ឆ្នាំង រហូត មកដល់ មុខការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្ត ស្ថិតនៅភូមិ ព្រៃពួច ឃុំជ្រៃបាក់ ស្រុក រលាប្អៀរ ក៏ត្រូវបានកម្លាំងការិយាល័យ ធ្វើការឃាត់រថយន្ត និងអ្នកបើកបរ ០១ នាក់ប្រុសដើម្បីសាកសួរបំភ្លឺអំពីដំណើររឿងហេតុ និងសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

 

មតិយោបល់