ព័ត៌មានជាតិ

ផឹកស្រវឹង ជិះម៉ូតូទៅផ្ទះមិនរួច ក៏ដេកតាមផ្លូវ ប៉ះចំចោរឆ្លៀតឱកាស ប៊ិះទៅហើយ..

សៀមរាប: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគង​ ឃាត់ខ្លួនបានពីបទប្រព្រឹត្តករណីអំពើលួចម៉ូតូ​ កាលពីវេលាម៉ោង៧យប់ថ្ងៃទី១០​ ខែកុម្ភ:​ ឆ្នាំ២០១៩​ នៅចំណុចភូមិរលួសខាងលិច​ ឃុំរលួស​ ស្រុកប្រាសាទបាគង​ ខេត្តសៀមរាប។

សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី១០​ ខែកុម្ភ: ឆ្នាំ២០១៩​ មានជនរងគ្រោះឈ្មោះ​ ជាក់​ ចិន​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ រស់នៅភូមិសាលាកន្សែង​ សង្កាត់ស្វាយដង្គុំ​ ក្រុងសៀមរាប​ បានជិះម៉ូតូម៉ាកស៊ូមម័រស៊េរីឆ្នាំ២០០៦​ ពណ៌ស​ ពាក់ស្លាកលេខ សៀមរាប 1Y-3981​ មកហូបការនៅភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង រហូតដល់ម៉ោងប្រហែល៤ជាងនាថ្ងៃដដែល ទើបជិះម៉ូតូត្រឡប់ទៅសៀមរាបវិញម្នាក់ឯង តាមផ្លូវជាតិលេខ៦ មកដល់ចំណុចភូមិរលួសខាងលិច​ ឃុំរលួស​ ស្រុកប្រាសាទបាគង​ ដោយជនរងគ្រោះស្រវឹង ទៅមុខពុំរួចក៏ឈប់ម៉ូតូដេក។​

លុះម៉ោង៧យប់ថ្ងៃដដែល ស្រាប់តែមានជនសង្ស័យ បានធ្វើសកម្មភាពយកម៉ុតូ ជិះទៅទិសខាងលិច ពេលនោះម្ចាស់ និងប្រជាពលបានឃើញ ក៏បានរាយការណ៍ឲ្យសមត្ថកិច្ច។

ភ្លាមៗនោះ សមត្ថកិច្ចបានជិះម៉ូតូដេញតាម ដោយជនសង្ស័យ ជិះគេចបានប្រហែល៤០០ម៉ែត្រ ក៏ក្រឡាច់ម៉ូតូដួលខ្លួនឯង បណ្តាលឲ្យរងរបួស ត្រូវបានកម្លាំងនគរបាលបានបញ្ជូនទៅមន្ទីរពេទ្យមេគង្គ​ ក្នុងក្រុសៀមរាប ។​

បច្ចុប្បន្នជ​នស​ង្ស័យ​ ពុំ​ទាន់​បាន​សួរ​នាំ​ទេ កំពុងនៅពេទ្យ​ព្យាបាល​មិន​ទាន់​ដឹង​ខ្លួន​ ហើយសមត្ថកិច្ច បានដាក់កម្លាំងយាមជនសង្ស័យ នៅទីនោះ៕

ចំណែកវត្ថុតាងម៉ូតូ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។ ករណីនេះសមត្ថកិច្ច កំពុងកសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀរាប​ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

មតិយោបល់