ព័ត៌មានជាតិ

កុង​ហ្គោប​ញ្ជាក់​ពី​ករណី Ebola ជា​លើកដំបូង​

ទីក្រុង​ហ្វ្រីថោន៖ ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ នៅ​ថ្ងៃ​ចន្ទ​នេះ បានបញ្ជាក់​ថា មាន​កើត​ករណី​ជំងឺ Ebola ដំបូង​ចំនួន​ពីរ​ករណី នៅក្នុង​ឆ្នាំនេះ ខណៈ​ដែល​អង្គកា​រសុខ​ភាព​ពិភពលោក (WHO) បាន​ប្រកាស​ថា​ក្រុម​អ្នកជំនាញ​មួយ​រូប​របស់​ខ្លួន​ត្រូវ​បាន​ឆ្លង​មេរោគ ខណៈពេល​ដែល​ធ្វើការ​នៅក្នុង​ប្រទេស​សេ​រ៉ា​ឡេ​អូន​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ Channel News Asia​។​

​នៅ​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ ចក្រភព​អង់គ្លេស​ក៏​បាន​ប្រកាស​ឲ្យដឹង​ថា បុរស​ម្នាក់​ដែល​ជា​បុគ្គលិក​ពេទ្យ​បម្រើ​ការងារ​នៅក្នុង​ប្រទេស​សេ​រ៉ា​ឡេ​អូន​បាន​ឆ្លង​មេរោគ​មួយ​នេះ​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការបញ្ជាក់​ពី​មន្ទីរពេទ្យ​ទីក្រុង​ឡុង​ដ៍​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា WHO បានចេញ​សេចក្ដីប្រកាស​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​បាន​ឆ្លង​ទៅ​លើ​មនុស្ស​ប្រមាណ​ជា ២.៦០០​នាក់ ហើយ​បាន​សម្លាប់​មនុស្ស​១.៤២៦​នាក់​៕​
Ebola_DRC

មតិយោបល់