ព័ត៌មានជាតិ

ខ្សែ​ប្រយុទ្ធ Dimitar Berbatov ៖ កីឡាករ James Rodriguez អស្ចារ្យ​ខ្លាំងណាស់​

​បារាំង ៖ ខ្សែ​ប្រយុទ្ធ Dimitar Berbatov បាន​និយាយថា គាត់​តែងតែ​មាន​អារម្មណ៍ លើ​អតីត​មិត្ត​រួម​ក្រុម ក្លិប Monaco កីឡាករ James Rodriguez ថា​ពិសេស​ខ្លាំងណាស់ ដែល​អាច​ឈោង​ចាប់​ក្លិប​ដ៏​ធំ មួយ​លេង​នៅលើ​ពិភពលោក ។​

​កីឡាករ James Rodriguez តាំង​ពី​ចូលរួម​លេងឲ្យ​ក្លិប Real Madrid ដោយ​ចាកចេញ​ពី​ក្រប​ខណ្ឌ Ligue 1 បន្ទាប់​ពី​យុទ្ធនាកា​លេងឲ្យ​កូ​ឡ៊ុំ​ប៊ី ក្នុង​ព្រឹត្តិការណ៍ World Cup 2014 និង​ជា​កន្លែង​ដែល​គាត់​ឈ្នះ​ទ្រនាប់ជើង​មាស ។​
​កីឡាករ Berbatov បាន​បង្ហើប ក៏ដូចជា​សារភាពថា តារាបាល់ទាត់​សញ្ជា​តិកូ​ឡ៊ុំ​ប៊ី ជា​តារា​បាល់ទាត់​ដ៏​ល្អ សម្រាប់​ប្រទេស​ខ្លួន និង ជាទី​ចំណាប់អារម្មណ៍ ទីផ្សារ​ផ្ទេរ​កីឡាករ ក្រោយ ការប្រកួត​ព្រឹត្តិការណ៍ ពិភពលោក ។​

​កីឡាករ​សញ្ជាតិ​ប៊ុលហ្គារី Dimitar Berbatov បាន​ប្រាប់​ដល់​អ្នកសារព័ត៌មាន​ថា “​បើសិន​ជា​អ្នក​បាន​ឃើញ​គាត់​ហ្វឹកហាត់ នោះ​អ្នកនឹង​កាន់តែ​ជ្រាប ថា​គាត់​ជា​អ្នកលេង​ដ៏​អស្ចារ្យ និង​ពិសេស​បំផុត​។ កីឡាករ​រូបនេះ​បាន​បន្ថែមទៀតថា វិធី​ប៉ះបាល់​ឲ្យដៃ​គូ ការគ្រប់គ្រង​បាល់ នៅលើ​ទីលាន មាន​លក្ខណៈ​ពិសេស ដែល​អ្នក​គួរតែ​ឃើញ និង​គិត​លើ​គាត់ ” ។​
​ដូចនេះ វា​ជា​គំនិត​របស់​ខ្ញុំ ( Dimitar Berbatov ) គិតថា ក្រៅពី​ក្លិប Real Madrid នៅ​មានត្រកូល Manchester និង Barcelona ដែល​ផ្តល់​លទ្ធភាព​ឲ្យ​គាត់​លេង​៕
James-Rodriguez-Officially-Unveiled-At-Real-Madrid
កីឡាករ James Rodriguez
Dimitar-Berbatov1
ខ្សែ​ប្រយុទ្ធ Dimitar Berbatov

មតិយោបល់