ព័ត៌មានជាតិ

Angel Di Maria កៀក​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយនឹង​បិសាច​ក្រហម​

ទីក្រុង​ម៉ា​ឌ្រី​ដ ៖ កីឡាករ Angel Di Maria ប្រហែល​ឈានដល់​កិច្ចព្រមព្រៀង ចុងក្រោយ ដោយ​ផ្លាស់​ទៅកាន់ ក្លិប​បិសាច​ក្រហម Manchester United បន្ទាប់​ពី​អ្នក​ចាត់ការ​ទូទៅ ក្លិប Real Madrid លោក Carlo Ancelotti បាន​បង្ហើប​ថា “​គាត់ (Angel Di Maria) ចូល​មក​និយាយ​ពាក្យ​ថា លា​ហើយ​” ។​
Angel Di Maria
​កីឡាករ​សញ្ជាតិ​អា​ហ្សង់​ទីន មាន​ទំនាក់ទំនង​យ៉ាងខ្លាំង ដោយ​ត្រូវ​បាន ក្លិប​បិសាច​ក្រហម និង PSG តាម​ប្រមាញ់ ឲ្យ​ចាក់ចេញ​ពី​រដ្ឋធានី ទីក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ ក្នុងអំឡុងពេល​ទីផ្សារ​ផ្ទេរ​នេះ ។

​នៅ​ដើម​សប្តាហ៍​កន្លងទៅ អ្នក​ចាត់ការ​ទូទៅ​ក្លិប Real Madrid បានឲ្យដឹងថា កីឡាករ​រូបនេះ បានបង្ហាញ​អារម្មណ៍ និង​សួរ​ក្លិប​ចង់​ចាកចេញ ដោយ​មិន​បន្ត​កុងត្រា​ថ្មី ទៅ​តាម​ដែល​ម្ចាស់​ជើងឯក European champions ស្នើសុំ នោះឡើយ​។​
​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះដែរ បិសាច​ក្រហម ក៏​បាន​ស្នើ និង ជះ​ទឹកប្រាក់​ធំ លើ​កីឡាករ វ័យ ២៦ ឆ្នាំ នេះ ខណៈ​ដែល​អ្នកនាំពាក្យ​កីឡាករ ខាងលើ បាន​ហោះហើរ​ទៅកាន់ អង់គ្លេស ដើម្បី​បញ្ចប់រឿង​ផ្ទេរ ក្នុង​ទំហំ​ទឹកប្រាក់ ៥៦ លាន​ផោន ប្រហែល ៩៣ លាន​ដុល្លារ​អាមេរិក ។​

​នៅ​ព្រឹក​នេះដែរ អ្នក​យុទ្ធសាស្ត្រ​ទីលាន សញ្ជាតិ​អ៊ីតាលី បាន​និយាយថា “​កីឡាករ Angel Di Maria បាន​ចូល​មក ប៉ុន្តែ​ព្រឹក​នេះ​គាត់​មិន​ហ្វឹកហាត់​នោះឡើយ ដោយ​គាត់​កៀក​នឹង​បញ្ចប់​ការផ្ទេរ​ទៅកាន់​បិសាច​ក្រហម ស្របពេល​ដែល​ទីផ្សារ ហៀបនឹង​បិទ ៧ ថ្ងៃ​ខាង​មុខ​” ។​
​លោក Ancelotti បាន​ទទួច​ទៀតថា ទំនាក់ទំនង​រវាង​លោក និង កីឡាករ Di Maria គឺ​នៅតែ​មាន​សម្ព័ន្ធភាព​ល្អ តែ​នេះ​ជា​អ្វី​ដែល​គាត់​សម្រេចចិត្ត​ផ្ទាល់​ខ្លួន​ថា​នឹង​ចាកចេញ ហើយ​ក៏​ជូនពរ​ឲ្យ​គាត់​មាន​សំណាង​ល្អ លេង​នៅ​ក្លិប​ថ្មី ៕​

មតិយោបល់