ព័ត៌មានជាតិ

ផ​ល​​អា​ក្រ​ក់​​ចំ​ពោះ​​កា​រ​ប្រើ​ ​Contact​ ​Lens​ ​ភ្នែ​ក​​

ប្រភពក្រុមអ្នកស្រាវជ្រាវមួយ​បានបញ្ជាក់ថា​ការប្រើប្រាស់ Contact Lens នៅក្នុង​ភ្នែក​អាច​មាន​ផល​អាក្រក់​ចំពោះ​ភ្នែក​ដូចជា ឆ្លង​មេរោគ និង​អាច​បង្ករ​ឲ្យ​ភ្នែក អា​លែ​ហ្ស៊ី ជាដើម​។​

​មូលហេតុ​ដែល​ទាញហេតុផល​ខាងលើ​មក​សំអាង​នោះ​ដោយសារតែ Contact Lens ដែល​ប្រើប្រាស់​ដាក់​នឹង​ប្រស្រី​ភ្នែក​នោះ ខ្វះ​អុកស៊ីសែន មួយវិញទៀត Contact Lens ដែល​បាន​ផ្សព្វផ្សាយ​ថា មានទឹក​នោះ វា​មាន​សមាសធាតុ​ផ្សំ​ច្រើន អាច​ធ្វើឲ្យ​ភ្នែកមាន​បញ្ហា​លើស​ដើម​។​
​ចំពោះ Contact Lens ដែល​មិន​មាន​ម៉ូ​ដែល​តាម ប្រព័ន្ធ ISO អាច​ធ្វើឲ្យ​ប៉ះពាល់​ភ្នែក ដោយ រលាក ឬ​ស្ងួត ។​

​មូលហេតុ​ខាងលើនេះ មិនមែន​មិន​ចង់​ឲ្យ​លោក លោកស្រី និង​ប្រិយមិត្ត​ប្រើ Contact Lens នោះទេ តែ​បើ​សិន​ជា​ប្រើប្រាស់​វា អ្នក​ត្រូវ​ថែទាំ​ជាពិសេស មិន​ថា​កញ្ជក់​ប្រភេទ មី​ញ៉ូម ឬ ព័ណ៌​នោះទេ គួរតែ​ប្រើប្រាស់​ទឹកភ្នែក​សិប្បនិម្មិត សម្រាប់​លាង​សម្អាត​ជាប្រចាំ​មុន​ពេល​ប្រើប្រាស់​៕​

Contact_Lens_Ayala

មតិយោបល់